Skip to main content

អ្នកណាខ្លះស្គាល់ប្រវត្តិព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ (១៩១៤-​១៩​៧​៥​)

អ្នកណាខ្លះស្គាល់ប្រវត្តិព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ (១៩១៤-​១៩​៧​៥​) 
 
 

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ត្រូវបានគេស្គាល់ច្បាស់បំផុតដោយការជាប់ពាក់ព័ន្ធនឹងរឿងនយោបាយកម្ពុជា។ ពិសេស ដោយសារការជាប់ពាក់ព័ន្ធនឹងព្រឹតិ្តការណ៍រដ្ឋប្រហារ ១៨មីនា ១៩៧០ ទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីតំណែងជាព្រះប្រមុខរដ្ឋខ្មែរ និង ជាមនុស្សទី២បន្ទាប់ពីលោក លន់ នល់ នៅក្នុងរបបសាធារណរដ្ឋខ្មែរ ១៩៧០-១៩៧៥។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ កើតនៅថ្ងៃទី២២ មករា ១៩១៤ នាទីក្រុងភ្នំពេញ,
មាតាព្រះនាម ទ្រឿង យឿម បិតាព្រះនាម ស៊ីសុវត្ថិ រដ្ឋរិ ជាអ្នកគោរពព្រះពុទ្ធសាសនា។
ព្រះអង្គ បានរៀបអាពាហ៍ពាហ៍ជាមួយម្ចាស់ក្សត្រីយ៍ នរោត្តម កេតនារី ហើយមានបុត្រី ៣អង្គ និង បុត្រា ៣អង្គ ដែរ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតសភាជាតិ នាឆ្នាំ១៩៤៧ ប៉ុន្តែកាលនោះ គណបក្សនេះមិនទទួលបានអាសនៈឡើយ ។14591798_757199424444308_8693140209619384682_n
នៅពេលដែលសម្តេច សីហនុ គង់ជានាយករដ្ឋមន្ត្រីខ្មែរ បានតែងតាំងព្រះអង្គម្ចាស់ សិរិមតៈ ឱ្យទទួលបន្ទុកផ្នែកការពារជាតិនៅឆ្នាំ ១៩៥២ ហើយបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងការពារជាតិបន្ទាប់ពីទទួលបានឯករាជ្យពីបារាំងនៅ ឆ្នាំ១៩៥៤ ។
ដើមទសវត្ស ១៩៦០ ព្រះអង្គជាអគ្គរាជទូត ប្រចំានៅប្រទេសចិន។ ទសវត្ស១៩៧០ ព្រះអង្គម្ចាស់ សិរិមតៈ មានឋានៈ ជានាយករដ្ឋមន្ត្រីស្តីទី ហើយព្រះអង្គម្ចាស់ ក៏ត្រូវបានរដ្ឋាភិបាលលោកលន់ នល់ តែងតាំងជា មន្រ្តីក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ ដោយមានរូប អង្គម្ចាស់សិរិមតៈ លោក ចេង ហេង និងលោក អ៊ិន តាំ ព្រមជាមួយគ្នាផងដែរ។
នៅថ្ងៃទី១២ មេសា ១៩៧៥ អាមេរិក បានផ្តល់សិទ្ធិជ្រកកោនដល់មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់របបសាធារណរដ្ឋខ្មែរ ប៉ុន្តែ ព្រះអង្គម្ចាស់សិរិមតៈ លោក ឡុង បូរ៉េត និង មនុស្សមួយចំនួនទៀត នៃគណៈរដ្ឋមន្ត្រីរបស់លោក លន់ នល់ បានបដិសេធន៍មិនទទួលយកសិទ្ធិនេះ បើទោះជាឈ្មោះរបស់លោក ឡុង បូរ៉េត និងព្រះអង្គម្ចាស់ សិរិមតៈ ត្រូវបានខ្មែរក្រហមផ្សព្វផ្សាយនៅក្នុងបញ្ជីមនុស្សក្បត់៧ នាក់ ដែលនឹងត្រូវកាត់ទោសក៏ដោយ។ ព្រះអង្គមានបន្ទូលថា នឹងនៅតែប្រយុទ្ធដើម្បីប្រទេសជាតិ ជាទីស្រលាញ់របស់ព្រះអង្គ បើនឹងស្លាប់ក៏សុខចិត្តនៅលើទឹកដីរបស់ខ្លួនដែរ។1487059452-c
ថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានចូលកាន់កាប់ទីក្រុងភ្នំពេញ។ ព្រះអង្គម្ចាស់ សិរិមតៈ បានស្វែងរកសិទ្ធិជ្រកកោន នៅសណ្ឋាគារ Hotel Le Phnom ជាទីដែលកាកបាទក្រហមអន្តរជាតិកំពុងមានបំណងបង្កើតនូវតំបន់ សុវត្ថិភាពមួយដែរ។ ប៉ុន្តែត្រូវបានបដិសេធនៅពេលកាកបាទក្រហម ដឹងថា ឈ្មោះរបស់ព្រះអង្គ ត្រូវបានខ្មែរក្រហមដាក់នៅក្នុងបញ្ជីជនក្បត់ទាំង ៧នាក់រួចហើយ។ នៅក្រៅសណ្ឋាគារនេះ សិរិមតៈ បាននិយាយទៅកាន់ពួកអ្នកកាសែត និង បានចែកលិខិតរបស់ព្រះអង្គដែលបានសរសេរទៅសមាជិកព្រឹទ្ធសភា ឌាន របស់អាមេរិក ដែលក្នុងនោះមានប្រយោគចុងក្រោយសរសេរថា “ព្រះអង្គមានកំហុសដោយសារជឿលើអាមេរិកាំង ហើយអាមេរិកាំងបោះបង់ប្រជារាស្ត្រខ្មែរដែលស្រលាញ់សេរីភាព”។
ព្រះអង្គម្ចាស់ សិរិមតៈ បានស្វែងរកសិទ្ធិជ្រកកោននយោបាយនៅស្ថានទូតបារាំងបន្តទៀត។ ប៉ុន្តែ ខ្មែរក្រហមបានគម្រាមថានឹងទន្ទ្រានចូលបរិវេណស្ថានទូតនោះ និង ចាប់ខ្លួនមនុស្សណាដែលគេត្រូវការ ប្រសិនបើពួកគេមិនព្រមចេញមកដោយស្ម័គ្រចិត្តទេនោះ។379267_432671530140334_582492006_n
អមដំណើរដោយមន្ត្រីទូតលោក ជឺន ឌីរ៉ាក និង អ្នកកាសែតឈ្មោះ Jon Swain លោក Bizot បានទទួលបន្ទុកក្នុងការជូនដំណឹងព្រះអង្គម្ចាស់ សិរិមតៈ ហើយព្រះអង្គ ត្រូវបានប្រគល់ឱ្យខ្មែរក្រហម។ ព្រះអង្គម្ចាស់ សិរិមតៈ និង មន្ត្រីមួយចំនួនដែលនៅជាមួយព្រះអង្គ ទំនងជាត្រូវបានសម្លាប់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៧៥។
ព័ត៌មាននៃការស្លាប់របស់ព្រះអង្គ មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។ ប៉ុន្តែសម្តេច នរោត្តម សីហនុ បានទទួលការថ្វាយដំណឹងថា ព្រះអង្គម្ចាស់ សិរិមតៈ និងលោក ឡុង បូរ៉េត ត្រូវបានសម្លាប់តាមរបៀបប្រហាក់ប្រហែលគ្នាដោយការបាញ់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ១៩៧៥៕14591811_757199444444306_4981097823043479680_n

Comments

Comments

Popular posts from this blog

កាបែកបាក់បន្ទាយលង្វែក និងការឈឺចាប់របស់ខ្មែរមិនអាចភ្លេចបាន

វិរះភាព ព្រះបាទច័ន្ទរាជា( ១៥១៦​ - ១៥៦៦)

ជីវប្រវត្តិរបស់ ព្រះ​បាទ​សម្តេច​ ព្រះស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា