កាបែកបាក់បន្ទាយលង្វែក និងការឈឺចាប់របស់ខ្មែរមិនអាចភ្លេចបាន

§  ការបាក់បែកបន្ទាយលង្វែក
នៅឆ្នាំ១៥៨០ ភូមាបានវាយលុកចូលប្រទេសសៀមយ៉ាងខ្លាំង ពេលនោះស្ដេចសៀមបានផ្ញើរាជសារជំនួញពីស្ដេចខ្មែរ ព្រះបាទសត្ថាទី១។ ព្រះបាទសត្ថាទី១ ក៏បញ្ជាឲ្យព្រះបាទស្រីសុរិយោពណ៌នាំទ័ពទៅជួយច្បាំង សៀមរហូតទទួល បានជ័យ ជំនះលើទ័ពភូមា ហើយបានបណ្ដេញទ័ពភូមាចេញពីទឹកដីសៀមទៀត។ ក្រោយពីបានជ័យជំនះលើភូមាហើយ សៀមរមិល គុណខ្មែរ បានលើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសា។នៅឆ្នាំ១៥៨៨ សៀមបានលើកទ័ពចូល ទន្ទ្រានខ្មែរ យ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូរណ៍ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។ ពួកវាព័ទ្ធបន្ទាយលង្វែកអស់រយៈពេល៣ខែ‌តែត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀងនិងកើតជម្ងឺឆ្លង។ មុនទៅ វិញសៀមបានប្រើល្បិចបាចប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបងការពារបន្ទាយលង្វ‌ែ‌ក ( បើតាមឯកសារមហាបុរស ខ្មែរភាគ៣ បានប្រាប់ថា‌សៀមយកប្រាក់ដួងចំនួន ៥០០០ដួង‌ ច្របល់និងគ្រាប់សំណច្រកក្នុងកាំភ្លើ‌ងធំ‌តូ‌ច‌បាញ់ចេញអស់វេលា ៣ថ្ងៃ )។ ប្រជារាស្ត្រខ្មែរនាំគ្នាកាប់ឆ្ការគុម្ពឫស្សី ដើម្បីយកប្រាក់ដួងទាល់តែរេចរឹលគុម្ពឫស្សីអស់។ នៅឆ្នាំ១៥៩៤ដោយដឹងថាគុម្ព ឫស្សីរេចរឹលអស់ហើយ សៀមបានលើកទ័ពមកម្ដងទៀត ហើយនៅទីបំផុតបន្ទាយលង្វែកត្រូវសៀមយកបាន។ពួកសៀម បាន ប្រមូលយកព្រះគោ ព្រះកែវ ទ្រព្យសម្បត្តិ‌ក្បួនខ្នាត និងឯកសារផ្សេងៗជាច្រើនយកទៅស្រុកសៀម។ ព្រះបាទសត្ថាទី១ និងបុត្រ ព្រះនាមជ័យជេដ្ឋាទី១ ភៀសព្រះកាយទៅនៅដែនដីឡាវ ហើយក៏សោយទិវង្គតនៅទីនោះទៅ ក្នុងឆ្នាំ១៥៩៦។ ឯព្រះបាទស្រីសុ រិយោពណ៌ ត្រូវសៀមចាប់បាននាំយកទៅស្រុកសៀម។
§  ផលវិបាក
ក្រោយពីបែកបន្ទាយលង្វែកមក ប្រទេសកម្ពុជាអស់ឫទ្ធានុភាព ហើយធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ខ្មែរបានបាត់បង់កេតនភណ្ឌជាតិ ក្បួនច្បាប់ អ្នកប្រាជ្ញ បណ្ឌិត ហើយវប្បធម៌ខ្មែរ ក៏ត្រូវសៀមឆក់ប្លន់យកទៅប្រទេសវា ស្ទើរតែ អស់ រលីង។ ប្រទេសជាតិធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ ហើយគ្រោះទុរភិក្សបានចូលមកយាយីប្រជារាស្ត្រខ្មែរពេញផ្ទៃប្រទេស។
ប្រទេសកម្ពុជាបានបាត់បង់អាណាខេត្តខាងលិច និងពាយ័ព្យ ដូចជា ខេត្តចន្ទបុរី បស្ចិមបុរី នគររាជសីមា




  •  

Comments

Popular posts from this blog

វិរះភាព ព្រះបាទច័ន្ទរាជា( ១៥១៦​ - ១៥៦៦)

ជីវប្រវត្តិរបស់ ព្រះ​បាទ​សម្តេច​ ព្រះស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា