ទាហានខ្មែរក្រោម រហ័សនាមពួក កន្សែងសរ ជាទាហាន ខ្លាំងខ្លា ជាងគេ ដើម្បីដេញ យួន ឈ្លានពាន

ទាហានកន្សែងស គឺជាទាហានខ្មែរកម្ពុជាក្រោមដែលខ្លាំងជាងគេ ក្នុងការប្រយុទ្ធជាមួយពួកវៀតកុង(យួនកុម្មុយនីស)

អ្នកដែលរស់ទាន់សម័យសាធារណរដ្ឋខ្មែរ ច្បាស់ជាធ្លាប់ឮឈ្មោះទាហានកន្សែងស ។ ទាហានកន្សែងសនេះ បើវាយជាមួយវៀតកុងកន្លែងណាគឺក្រាញ ននាល ទាល់តែបែកសមរភូមិហ្នឹង ហើយមានវិន័យល្អជាងគេ អ្នកស្រុកចូលចិត្ត ។ពួកទាហានកន្សែងសនេះ គឺជាខ្មែរកម្ពុជាក្រោម តាមប្រវត្ត្តិពួកកន្សែងស នេះគឺបង្កើតឡើង តាំងពីដើមទសវត្សរ៏៦០ម្លេះ ដោយលោក ស៊ឺង ងុកថាញ់ ក្រោយមកអាមេរិកកាំង ដែលដាក់ទីតាំងទ័ពនៅកម្ពុជាក្រោម ក៏បាន ប្រមូលអោយចូលក្នុងអង្គភាពមួយឈ្មោះថា Mice Force ដើម្បីប្រយុទ្ធជាមួយយួនកុំមុយនិស្ត ដែលកំពុងវាយជាមួយយួនសេរីខាងត្បូង ។

នៅពេលដែលរដ្ឋាភិបាលលោក លន់ ណុល ធ្វើរដ្ឋប្រហារ នៅឆ្នាំ១៩៧០ ពួកវៀតកុងដែលឈរជើងតាមទល់ដែនខ្មែរ យួនស្រាប់ក៏ចាប់ផ្តើមវាយបកមក របបសាធារណរដ្ឋខ្មែរភា្លម ។ ដោយសារតែកម្លាំងទ័ពមិនគ្រប់គ្រាន់ ហើយទ័ពរើសថ្មីនៅខ្ចីមិនទាន់ហ្វឹកហាត់ចូលសមរភូមិបានល្អ លោក លន់ ណុល ក៏បានសុំជំនួយអាមេរិក ដើម្បីទប់ទល់ជាមួយពួកវៀតកុង ។
អាមេរិកក៏បញ្ជូនពួកកន្សែងសនេះមកជួយ (បានជាគេហៅទាហានកន្សែងស ព្រោះ ពួក នេះរុំកដោយកន្សែងស ជាសញ្ញាសំគាល់) ។ សមរភូមិណាដែលពួកកន្សែងសឡើងវាយ គឺកម្រចាញ់ណាស់ ហើយពួកនេះមានវិន័យ មិនផ្តេសផ្តាស់ទេ។ បងជីដូនមួយខ្ញុំពីរនាក់ម្នាក់ពាក់សក្គិ៥ ម្នាក់ទៀតពាក់សក្គិ៣ ពេលមកលេងផ្ទះខ្ញុំ ពួកគាត់តែងនិយាយ រឿងសមរភូមិដែល ពួកគាត់ដឹង (តែខ្មែរក្រហមសម្លាប់ ទាំងពីរគ្រួសារអស់ទៅហើយ) ។

ខ្ញុំចាំគាត់និយាយពីពួកកន្សែងសថាពួកនេះវាយសមរភូមិណាមិនដែលចាញ់ទេ តែនៅសមរភូមិទន្លេបិទ(មិនចាំឆ្នាំ) ពេលវាយយូរថ្ងៃអស់ស្បៀងក៏សុំជំនួយពីយន្តហោះអាមេរិកដែលមានទីតាំងនៅយួនខាងត្បូង (ព្រៃនគរ) មកទម្លាក់ជំនួយព្រោះអស់គ្រាប់អស់ស្បៀង ។
អ្នកបើកយន្តហោះអាមរិកវាមិនមកខ្លួួនវា វាអោយអ្នកបើកយន្តហោះយួនខាងត្បូង(យួនសេរី)បើកយន្តហោះមក ដល់វាមកដល់សមរភូមិ វាមិនទម្លាក់ជំនួយអោយខាងទាហានកន្សែងស វាទៅទម្លាក់អោយខាងពួកវៀតកុង យួនគ្នាវា ដូចអោយវៀតកុងបានកម្លាំងវាយពួកកន្សែងសស្លាប់មិនចេះតិច។ តាំងពីនោះមក ក៏ស្ងាត់លេងឭពីពួកកន្សែងសទៀត ។ ពេលជិតបែកភ្នំពេញក៏ល្បីពីទ័ពព្រះអង្គម្ចាស់ ចន្ទរង្សី វិញ។ បើរៀមច្បងណាជាអតីតទាហានសម័យនោះ នៅមានព្រះជន្មអាចជួយបំភ្លឺរឿងនេះបន្ថែម៕ ប្រភព ពី  kramanews

Comments

Popular posts from this blog

កាបែកបាក់បន្ទាយលង្វែក និងការឈឺចាប់របស់ខ្មែរមិនអាចភ្លេចបាន

វិរះភាព ព្រះបាទច័ន្ទរាជា( ១៥១៦​ - ១៥៦៦)

ជីវប្រវត្តិរបស់ ព្រះ​បាទ​សម្តេច​ ព្រះស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា