Skip to main content

ការលុកលុយពី សៀម និង ជប៉ុន នៅជំនាន់រាជព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ​(១៩២៧-១៩៤១) ក្រោមអាណាព្យាបាលបារា


ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស (Sisowath Monivong) ជាព្រះមហាក្សត្រនៃព្រះរាជាណចក្រកម្ពុជាពីគ.ស. ១៩២៧ ដល់ គ.ស. ១៩៤១។ ព្រះគោរម្យងារព្រះអង្គគឺព្រះបាទសម្តេចព្រះសិរីមុនីវរ្ម័នក្រុមហ្លួងចៅចក្របាងស្ស ស៊ីសុវត្ថិ មុនីវង្ស នៃព្រះរាជាណចក្រកម្ពុជា។
ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស គឺជាព្រះរាជបុត្រទី៦ និងជាព្រះរាជបុត្រាទី២ នៃព្រះបាទស៊ីសុវត្ថិ។
ព្រះមាតាគឺអ្នកម្នាង វ៉ាន់ ដែលក្រោយមកមានព្រះគោរម្យងារជា សម្តេចព្រះវររាជនី។monivon1931ព្រះអង្គទ្រង់ព្រះសម្ភពនៅរាជាធានីភ្នំពេញ ក្នុងគ.ស. ១៨៧៥។ នៅពេលនោះ ព្រះបិតុលាព្រះអង្គគឺជាព្រះឧបយោរាជ ក្នុងរាជរបស់ព្រះបាទ នរោត្តម កំពុងគ្រងរាជ្យ ដែលស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំង។ ក្នុងគ.ស. ១៨៨៤ បន្ទាប់ពីបារាំងបានគ្រប់គ្រងប្រទេសឡាវ និងកាន់កាប់ប្រទេសវៀតណាម ប្រទេសកម្ពុជាបានក្លាយជាប្រទេសដែលស្ថិតក្រោមនឹមអាណានិគមនិយមបារាំង។ ប្រទេសសៀមបានចាញ់សង្គ្រាម តែមិនត្រូវបានកាន់កាប់ឡើយ។ ព្រះរាជវង្សានុវង្សបានយាងចេញពីក្រុងឧត្តុង្គមករាជាធានីថ្មីគឺភ្នំពេញជាទីដែលព្រះបាទស៊ីសុវត្ថិ មុនីវង្សទ្រង់បានគង់នៅ។
នៅក្នុងគ.ស. ១៩០៤ ក្រោយពីព្រះបិតុលាព្រះអង្គបានយាងសោយព្រះទិវង្គត ព្រះបិតាព្រះអង្គគឺព្រះបាទស៊ីសុវត្ថិដែលជាព្រះរាជទាយាទបានឡើងគ្រងរាជ្យជាព្រះមហាក្សត្រ។ នៅពេលនោះ ព្រះអង្គក៏បានក្លាយជាព្រះរាជាទាយាទនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងគ.ស. ព្រះអង្គបានយាងអមព្រះរាជដំណើរព្រះបាទស៊ីសុវត្ថិទៅកាន់ប្រទសបារាំង[១]។ នៅពេលនោះ ព្រះអង្គបានចូលសិក្សានៅក្នុងសាលាយោធា សាំង-មេសង់(Saint-Maixent)។ ព្រះអង្គបានបញ្ចប់ការសិក្សារយៈពេល២ឆ្នាំ និងក្រោយមកបានឋាន្តរសក្តិជា អនុសេនីយ៍ត្រី នៅក្នុងជួរកងអាសាបរទេសរបស់បារាំងសែស (French Foreign Legion)។ ព្រះអង្គត្រូវបានអោយទៅកាន់ទីក្រុងប្រ៊ីវ (Brive) និងបន្ទាប់មកទៅកាន់ទីក្រុងប៉ារីស។ នៅក្នុងគ.ស. ១៩០៩ ព្រះអង្គបានយាងត្រឡប់មកកម្ពុជាវិញ។ ព្រះអង្គត្រូវបានតម្លើងឋាន្តរសក្តិជាបន្តបន្ទាប់គឺអនុសេនីយ៍ទោ (Lieutenant) គ.ស. ១៩១០, អនុសេនីយ៍ឯក (Captain) គ.ស. ១៩១៦, មេបញ្ជាការនៃកងវរសេនាតូច (Chief of Battalion) គ.ស. ១៩២២, រួចព្រះអង្គបានរួចផុតពីកាតព្វកិច្ចយោធា។ ក្នុងអំឡុងសង្គ្រាមលោកលើកទី១ ព្រះអង្គបានបំពេញតួនាទីជានាយទាហានស្ម័គ្រចិត្តយ៉ាងសកម្ម។ ការបំពេញភារកិច្ចយោធានេះដែលនាំអោយព្រះអង្គបានទទួលមេដាយ ចាងណាងក្រុមសេនាកងអាសាបរទេស (Cross of Commander of the Foreign Legion) និងមានព្រះគោរម្យងារជាសម្តេចព្រះកែវហ្វា។ បន្ទាប់មកព្រះអង្គបានទទួលព្រះតំណែងជា”អគ្គលេខាធិការនៃគណៈរដ្ឋមន្រ្តី” និងជា”អធិបតីនៃក្រុមសង្គហព្រះរាជវង្សានុវង្ស”។14956517_762485447249039_2323499788546888584_n
ព្រះបាទមុនីវង្សមានស្នំជាងច្រើន មានយ៉ាងតិច៦អង្គបានទទួលស្គាល់ជាផ្លូវការក្រោយពីបានប្រសូតបុត្រអោយទ្រង់។ នៅក្នុងចំណោមស្រីទាំងនោះ ស្រ្តីម្នាក់ដែលត្រូវបានគេហៅថា “មាឃ” ជាសមាជិកនៃក្រុមរបាំព្រះរាជទ្រព្យ ដែលមានងារជា”ឃុនព្រះម្នាងបុប្ផានរល័ក្ខ មាឃ”។ នៅក្នុងឆ្នាំ១៩៣៤ ឬ១៩៣៥ ប្អូនជីដូនមួយ២រូប បានមករស់នៅជាមួយអ្នកម្នាង មាឃ។ ប្អូនជីដូនមួយដែលអាយុក្មេងជាងគេប្រហែល៦ទៅ៧ឆ្នាំ ដែលត្រូវបានគេស្គាល់ឈ្មោះថាជា”សាឡុត ស” ដែលក្រោយដូរឈ្មោះជាប៉ុល ពត ហើយបានរស់នៅក្រោមការគ្រប់គ្រងរបស់អ្នកម្នាងមាឃរហូតដល់គ.ស.១៩៤២។
នៅក្នុងគ.ស. ១៩២៧ ព្រះបិតាទ្រង់បានសោយព្រះទិវង្គត ព្រះបាទស៊ីសុវត្ថិ មុនីវង្សបានឡើងសោយរាជ្យនៅក្នុងព្រះជន្ម៥២ព្រះវស្សា។ ដូចជាព្រះបិតុលា និងព្រះបិតាទ្រង់ដែរ ព្រះបាទមុនីវង្សគឺជាបដិទាននាម ឬជាបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់តែគ្មានអំណាចនៃរដ្ឋបាលបារាំង និងដែលអំណាចពេញលេញនោះស្ថិតក្នុងកណ្តាប់ដៃនៃអគ្គទេសាភិបាលបារាំងឯណោះ។
ក្នុងរជ្ជកាលព្រះបាទមុនីវ្ស ប្រទេសកម្ពុជាហាក់បានបើកចំហចំពោះឥទ្ធិពលកុម្មុយនីស្តដែលនៅខាងក្រៅ។ នៅគ.ស. ១៩៣០ មេដឹកនាំសញ្ជាតិវៀតណាម ហូ ជីម៉ិញបានរកឃើញ”គណបក្សកុម្មុយនីស្តឥណ្ឌូចិន”ដែលបានទទួលប្រជាប្រិយភាពគួរអោយកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា។ ជនកុម្មុយនីស្តកម្ពុជាបានកំណត់គោលបំណងជាអទិភាពមួយគឺការផ្តួលរំលំពួកបារាំង14955859_762485467249037_7229059582206428260_n
នៅឆ្នាំ១៩៤០ ពេលដែលបារាំងបានចាញ់ពួក”ណាហ្ស៊ី”(Nazi) អាល្លឺម៉ង់, របបវីស៊ីបារាំងសែស (Vichy France) បានកាន់អំណាចនៅដែនដីអាណានិគមឯបរទេសដែលមិនមែនជាដែនដីនៅបារាំង។ នៅចុងឆ្នាំ១៩៤០ ព្រះបាទមុនីវង្សបានកត់សម្គាល់អំពីការលុកលុយចូលប្រទេសវៀតណាមពីសំណាក់ពួកជប៉ុន។ ពួកជប៉ុនបានឈ្លានពាននិងកាន់កាប់កម្ពុជានៅដើមឆ្នាំ១៩៤១។ ពួកជប៉ុនបានអោយពួកមន្រ្តីរបបវិឈីបារាំងសញ្ជាតិខ្មែរអោយកាន់ការណ៍ខុសត្រូវតែក្រោមការការពារពីសំណា់ជប៉ុន។ The Cambodian king was beholden to the Vichy French, who were in turn beholden to the Japanese. នៅភាគខាងលិចនៃប្រទេសកម្ពុជា ថៃឡង់ដ៏ដែលជាសម្ព័ន្ធមិត្តនឹងជប៉ុនបានកាន់កាប់ដែនដីមួយចំនួន គឺមួយផ្នែកខាងលិច នៃខេត្តសៀមរាប និងសិរីសោភ័ណ្ឌ ត្រូវបានប្រទេសសៀមគ្រប់គ្រងវិញ។
សូមបញ្ជាក់ថា នាសម័យសង្រ្គាមលោកលើកទីពីរ (World War II) ឥទ្ធិពលរបស់បារាំងនៅឥណ្ឌូចិនបានចុះខ្សោយ ដោយសារបារាំងជាប់ដៃសង្គ្រាមនៅទ្វីបអាមេរិច និងនៅអឺរ៉ុប។
សៀមបានមើលឃើញឱកាសនេះ ក៏ចាប់ផ្តើមពង្រីកទឹកដីទៅលើប្រទេសជិតខាងដែលស្ថិតនៅក្រោមរបបអាណានិគមនិយមបារាំង។ ចម្បាំងតាមផ្លូវសមុទ្រ និងផ្លូវអាកាសរវាងបារាំង និងសៀម បានផ្ទុះឡើងពីខែតុលា ឆ្នាំ១៩៤០ រហូតដល់ខែសីហា ឆ្នាំ១៩៤១។ ចំណែកប្រទេសជប៉ុនដែលជាមហាអំណាចអាស៊ីដ៏ខ្លាំងខ្លា បានដណ្តើមយកទឹកដីឥណ្ឌូចិន ដែលស្ថិតនៅក្រោមការកាន់កាប់របស់បារាំង មកកាន់កាប់ដោយខ្លួនឯងវិញម្តង។
តាមរយៈសន្ធិសញ្ញាសន្តិភាពមួយត្រូវបានចុះហត្ថលេខានៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន នាខែឧសភា ឆ្នាំ១៩៤១ បារាំងត្រូវបានបង្ខិតបង្ខំដោយពួកជប៉ុន ឲ្យលះបង់ទឹកដីនៅតាមព្រំដែនដែលមានជម្លោះ។ ដូច្នេះចាប់ពីចុងឆ្នាំ១៩៤១ ដល់ឆ្នាំ១៩៤៦ ប្រទេសសៀម បានចូលកាន់កាប់ខេត្ត បន្ទាយមានជ័យ ដែលជាទឹកដីរបស់ខ្មែរ ដោយរួមបញ្ចូលខេត្តសៀមរាប (មិនរួមបញ្ចូលទីក្រុងសៀមរាប និងប្រាសាទអង្គរវត្ត) និងខេត្តឧត្តរមានជ័យ។ នៅពេលនោះ ខេត្តនេះត្រូវបានសៀមដាក់ឈ្មោះ ថ្មីថា ខេត្តភិប៊ុនសង្គ្រាម (Phibunsongkhram : พิบูลสงคราม) គឺយកតាមឈ្មោះនាយករដ្ឋមន្រ្តីនៃប្រទេសសៀមនាពេលនោះ។
ក្រោយពីបានទ្រង់ជ្រាបពីស្ថានកាណ៍នោះមក ព្រះបាទស៊ីសុវត្ថិ មុនីវង្សបានសព្វព្រះរាជហឬទ័យសម្រាកពីព្រះរាជកិច្ច និងយាងទៅកាន់ព្រះរាជដំណាក់នៅលើភ្នំបូកគោ ក្នុងខែត្រកំពតនៅចុងឆ្នាំ១៩៤១ និងបានសោយព្រះទិវង្គតនៅទីនោះក្នុងឆ្នាំតែមួយ។ ព្រះបរមបច្ឆាមរណនាមព្រះអង្គគឺ “”ព្រះករុណាព្រះ ស៊ីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ””។14947433_762485410582376_6702207393698594456_n
បើទោះបីជាព្រះរាជបុត្រព្រះបាទមុនីវង្សគឺព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត សក្តិសមនឹងគ្រងរាជសម្បត្តិ អាជ្ញាធរបារាំងបានសម្រេចជ្រើសរើសព្រះរាជនត្តាព្រះបាទមុនីវង្ស និងជាព្រះរាជបុត្រនៃអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ កុសុមៈ និងព្រះអង្គម្ចាស់ នរោត្តម សុរាម្រិត គឺព្រះអង្គម្ចាស់ នរោត្តម សីហនុអោយស្នងព្រះរាជបល្ល័ង្គបន្ត ដោយពួកបារាំងជឿថាទ្រង់មានភាពងាយស្រួលក្នុងការបញ្ចុះបញ្ចូលជាងព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីរ៉េត។
ព្រះករុណាព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស មានព្រះអគ្គមហេសី និងព្រះជាយាចំនួន១៦អង្គ ព្រមទាំង មានព្រះរាជបុត្រាបុត្រីចំនួន ២៤អង្គ។
ប្រភព៖ FB កំណត់ត្រាប្រវិត្តសាស្រ្តខ្មែរ

Comments

Comments

Popular posts from this blog

កាបែកបាក់បន្ទាយលង្វែក និងការឈឺចាប់របស់ខ្មែរមិនអាចភ្លេចបាន

វិរះភាព ព្រះបាទច័ន្ទរាជា( ១៥១៦​ - ១៥៦៦)

ជីវប្រវត្តិរបស់ ព្រះ​បាទ​សម្តេច​ ព្រះស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា