តា អឿន អើយ បីសម័យកាលមាន មានតែការឈឺចាប់

ដោយ: ហ៊ុល ស្រស់ និសិ្សតឆ្នាំទី៤ ដេបាតឺម៉ង ប្រវត្តិវិទ្យា
សកលវិទ្យាល័យភូមិន្ទភ្នំពេញ
លោកតា អឿន អើយ មានអាយុ៧០ឆ្នាំ លោកតាកើតនៅឆ្នាំ១៩៤៧នៅភូមិរំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង
ខេត្តឧត្តមានជ័យ និងភរិយា ឈ្មោះលោកយាយ ញឹម ចឹប (ស្លាប់ឆ្នាំ២០០៥) លោកតាមានកូន៨នាក់ស្រី៤និងប្រុស៤។
នៅឆ្នាំ១៩៦០មុនមានរដ្ឋប្រហារ សម្ដេចសីហនុដោយសេនាប្រមុខលន់
លោកតារស់នៅក្នុងភូមិរំដងចាស់ ឃុំរំទង ស្រុកអន្លងវែង ខេត្តឧត្តមានជ័យដែលកាលសម័យនោះនៅជាទឹកដីក្នុងការគ្រប់គ្រងដោយខេត្តសៀមរាបនៅឡើយ។លោកតាបានរស់នៅមួយឪពុកម្ដាយរបស់គាត់ក្នុងជីវភាពជាកសិករធម្មតាម្នាក់លោកតាមិនបានរៀនសូត្រទេព្រោះកាលនោះមិនមានសាលារៀនទេ
លោកតាបានបន្ថែមថាកាលនោះគាត់មិនដែលស្គាល់ថាអ្វីជាសាលារៀនផងមិនថាគាត់ឬប្រជានជននៅតំបន់នេះកាលនេះមិនមែនអ្នកណាម្នាក់បានរៀនទេនៅទីនេះមិនមានផ្សារលក់ដូមិនមានផ្លូវធ្វើដំណើរល្អទេគាត់ថាគាត់មិនចាំថានៅក្នុងភូមិរបស់គាត់កាលនេះមានប៉ុន្មានគ្រួសារឲ្យបានច្បាស់លាស់ទេបើតាមគាត់ស្មានចងចាំខ្លះៗគាត់ថាមានមិនដល់៣០គ្រួសារទេប្រជាជននៅតំបន់នេះមានមធ្យោបាយធ្វើដំណើរតែមួយមុខគាត់គឺរតោះគោនិងមានគ្រួសារខ្លះមានដំរីជិះទៀតផងលោកតាបានបន្តមានប្រសាសន៍ថាលោកតាធ្លាប់បានធ្វើដំណើរទៅទីប្រជុំជនអន្លង់វែងជាមួយឪពុកគាត់យូរៗម្ដងដើម្បីទៅទិញអំបិលដែលត្រូវធ្វើដំណើររយ:ពេល២ថ្ងៃទើបដល់អន្លង់វែង។អ្នកភូមិដែលច្រើនលើសលុបជាកសិករពឹងផ្អែកលើកសិកម្មដោយដុតព្រៃជុំវិញភូមិនិងបា្រស្រ័យលើអនុផលព្រៃឈើនិងដើរជីកមើមក្ដួតហូបដែលកាលព្រៃឈើមានច្រើននៅតបន់របស់គាត់កាលពីសម័យនេះ។យើងពិបាកនិងដឹងណាស់អំពីកាលបរិឆ្ឆេទត្រឹមត្រូវច្បាស់លាស់ព្រោះថាគាត់រៀបរាប់តាមអ្វីដែលគាត់ចងចាំរបស់គាត់ផ្ទាល់ពេលខ្លះខុលឆ្នាំនិងយល់ច្រឡំនូវព្រឹត្តិការណ៍ដែលបានកើតឡើងកាលនោះខ្លៗ។
តាអឿន អើយ បានរៀបរាប់បន្តថាកាលនៅសម័យមុនរដ្ឋប្រហារសម្ដេច
សីហនុប្រជាជននៅភូមិរបស់គាត់ប្រកបមុខរបបធ្វើស្រែចម្ការតាមជីវភាពធម្មតាសាមញ្ញជាដែលនៅពេលនោះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលសម្ដេចនរោត្តមសីហនុប៉ុន្តែចាប់ពី១៩៦៩ដល់ឆ្នាំ១៩៧០ការរស់នៅរបស់គ្រួសាររបស់គាត់និងអ្នកភូមិចាប់ផ្ដើមមានការលំបាកទៅៗដោយសារមានការរំខាននិងគំរាមកំហែងពីទាហានដែលបានមកដល់ភូមិគាត់
គាត់មិនចាំច្បាស់ទេថាតើជាទាហានមកពីខាងរដ្ឋាភិបាលសីហនុឬក៏ជាទាហានលន់ ណល់ទេ
តែបើតាមសៀវភៅប្រវត្តិសាស្ត្រយើងអាចសន្និដ្ឋានថាអាចជាទាហាន របស់សាធារណរដ្ឋ លន់
ណល់ព្រោះចាប់ពីឆ្នាំ១៩៧០ទៅរដ្ឋាភិបាលសម្ដេចសីហនុត្រូវបានផ្លាស់ប្ដូរដោយរដ្ឋប្រហារ។មិនយូរប៉ុន្មានប្រហែលពីរបីខែក្រោយមកទាហានទាំងនេះបានចេញទៅវិញអស់នឹងមានទាហានមួយក្រុមទៀតបានដល់ភូមិរបស់គាត់សារជាថ្មីពួកនេះមានស្លៀកពាក់អាវខ្មៅបង់កក្រមារប្រដាប់ដោយកាំភ្លើងមានប្រហែល២០នាក់។លោកតាអឿន
អើយបាននិយាយថាកាលនៅយុវ័យកាលនោះគាត់មិនសូវបានដឹងរឿងរ៉ាវនយោបាយការបែងចែកបក្សពួកមាន
មានខាងសម្ដេចនរោត្តមសីហនុ ខាងសាធារណរដ្ឋលន់
ណល់និងខាងខ្មែរក្រហមទេគឺបានដឹងលឺតៗគ្នាពីអ្នកភូមិរបស់គាត់ថាសម្ដេចសីហនុបានត្រូវធ្វើរដ្ឋប្រហារទម្លាក់នៅភ្នំពេញចំពោះរឿងខ្មែរក្រហមគាត់មិនដឹងទេ។
លោកតាបានបន្តថា: ពេលក្រុមនេះមកដល់មិនមានការប្រយុទ្ធតទល់ជាមួយទាហានលន់ណុលទេពួកនេះបានដើរចូលមកភូមិគាត់ជាធម្មតានិងបាននិយាយប្រាប់អ្នកភូមិថាពួកគេជាអ្នកមករំដោះនៅតំបន់នេះទាំងមូល។
ការរៀបការក្នុងតំបន់រំដោះ លោកតា អឿន
អើយបានរៀបការនៅឆ្នាំ១៩៧០ជាមួយលោកយាយញឹមចឹបក្រោយពីនៅភូមិគាត់ត្រូវបានរំដោះបានរយ:ពេលជិត៩ខែក្រោយមកដែលមានការរៀបចំដោយឪពុកម្ដាយទាំងសងខាងហើយការប្រព្រឹត្តទៅនៃទំនៀមទំលាប់ខុលគ្នាតាមតំបន់ដោយសារតែជីវភាពប្រជាជនក៏ខុលគ្នាដែរ។ការរៀបការនៅពេលនេះធ្វើធម្មតាដូចមុនរំដោះដែរតែមិនមានពិធីធំដុំអ្វីទេដោយសារកាលនោះអ្នកភូមិនៅទីនេះក្រីក្រមិនមានភ្លេងប្រពៃណីត្រឹមត្រូវទេ
ការរៀបចំដោយមានដឹងលឺពីចាស់ៗនៅក្នុងភូមិតាមទំលាប់ពីមុនតមកចំនែកពួកខ្មែរក្រហមវិញគេគ្រាន់តែឲ្យយើងសុំច្បាប់ពីប្រធានកងភូមិថ្មីដែលទើបតែតែងតាំងថ្មីពីថ្នាក់លើជំនួសប្រធានភូមិចាស់ពីមុនរំដោះ។
ការរៀបចំឲ្យមានសហករណ៍រួម បន្ទាប់ពីខ្មែរក្រហមបានរំដោះនៅភូមិរបស់គាត់មកការ
គ្រប់គ្រងមានការខុលប្លែកពីមុនយ៉ាងខ្លាំងនៅក្នុងភូមិគាត់ដែលមានការបែងចែកជាក្រុមសហករណ៍ធ្វើស្រែចម្ការបានផលដាក់រួមដោយលែងឲ្យមានកម្មសិទ្ធសម្រាប់ម្នាក់ៗទៀតហើយ
ប្រជាជនត្រូវធ្វើស្រែនិងកាប់ស្ការព្រៃរានដីថ្មីដើម្បីធ្វើស្រែមិនអនុញ្ញាតឲ្យចេញពីភូមិដោយមិនសុំច្បាប់មាននិងត្រូវមានទោស។លោកតា
រៀបរាប់ថា: នៅអំឡុងចុងឆ្នាំ១៩៧០ខ្មែរក្រហមនៅតំបន់រំដោះក្នុងភូមិរបស់គាត់ចាប់ផ្ដើមរៀបចំឲ្យអ្នកភូមិធ្វើស្រែជាក្រុមៗគាត់និងប្រពន្ធគាត់បានត្រូវខ្មែរក្រហមចាត់ឲ្យធ្វើស្រែរួមគ្នាដូចអ្នកភូមិគាត់ដែរ(សហករណ៍រួម)នឹងបង្ខំធ្វើកាប់គាស់ព្រៃយកដីថ្មីទាំងយប់ទាំងថ្ងៃមិនបានហូបគ្រប់គ្រាន់អ្នកភូមិមិនអនុញ្ញាតិឲ្យធ្វើដំណើរដោយសេរីដូចមិនទេគឺត្រូវសុំច្បាប់ការអនុញ្ញាតិពីប្រធានភូមិអ្វីមិនដូចមុនទេវាពិតជាពិបាកណាស់។
រត់ចេញពីតំបន់រំដោះគ្រប់គ្រងដោយខ្មែរក្រហម
ដោយសារតែមិនអាចទ្រាំនិងការបង្ខំឲ្យធ្វើការកាប់គាស់រានព្រៃថ្មីដើម្បីធ្វើស្រែចម្ការនិងត្រូវដាក់ទ្រព្យសម្បត្តិមាន
រទោះ នង្គ័ល គោក្របី ដីស្រែត្រូវដាក់ជារួមទាំងអស់ដែលពីមុនមកគាត់មិនដែលជួបប្រទះសោះតាំងពីដូនតាគាត់មក។នៅថ្ងៃមួយពេលល្ងាចពេលកំពុងធ្វើការខ្ញុំបានរត់ចេញពីកន្លែងធ្វើការចេញពីតំបន់រំដោះធ្វើដំណើរទៅក្រុងសៀមរាបដែលនៅពេលនេះសិ្ថតនៅក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលសាធារណដ្ឋ
លន់ ណល់ ពេលដល់ក្រុងសៀមរាបត្រូវបានទាហានខាងលន់
ណល់ចាប់ខ្លួនចោទថាជាអ្នកយកការណ៍ឲ្យខ្មែរក្រហមនឹងបញ្ចូនទៅបន្ទាយទាហាននៅជិតក្រុងដើម្បីសួរចម្លើយរហូតដល់ព្រឹកស្អែកឡើងគេប្រាប់ថាត្រូវចូលធ្វើទាហានដើម្បីប្រយុទ្ធជាមួយខ្មែរក្រហម។គេបានបញ្ចូនគាត់ទៅតំបន់អារញ្ញដើម្បីប្រយុទ្ធជាមួយខ្មែរក្រហមដែលនៅពេលនេះមានការប្រយុទ្ធប្រទាញប្រទង់គ្នារវាងខ្មែរក្រហមនិងទាហានរដ្ឋាភិបាល
លន់ណល់។លោកតាបានបន្តថា:ខ្ញុំបានទៅដល់អារញ្ញជាមួយទាហានច្រើនឡានពេលដល់គេឲ្យកាំភ្លើងតែខ្ញុំអត់ចេះបាញ់ទេ។ការប្រយុទ្ធជាមួយខ្មែរក្រហមមានរយ:ពេល៥យប់៥ថ្ងៃអត់បាយអត់ទឹកមានទាហានជាច្រើនស្លាប់និងរបួស។
រត់ចោលសមរភូមិមកតំបន់រំដោះវិញ
ដោយសារមិនអាចទ្រាំទ្រការវាយប្រយុទ្ធគ្នារវាងទាហាន
លន់ ណល់និងទាហានខ្មែរលោកតា អឿន អើយ
សម្រេចចិត្តរត់គេចពីសមរភូមិអារញ្ញត្រលប់មកតំបន់រំដោះគ្រប់គ្រងដោយខ្មែរក្រហមវិញនៅ
អន្លង់វែង ។
មិនអាចទ្រាំនឹងការប្រយុទ្ធដែលមានរយ:៥យប់៥ថ្ងៃអត់បានហូបបាយទេខ្ញុំបានរត់ចេញពីកន្លែងប្រយុទ្ធជាមួយកាំភ្លើងមួយដើមទៅអន្លង់វែងវិញ
ពេលដល់ត្រូវខ្មែរក្រហមចាប់ខ្លួនដកយកអាវុធនាំទៅសួរចម្លើយដោយថាជាគិញទាហានលន់ណល់
រួចបញ្ចូនគខ្ញុំទៅដាក់គុកដែលគេប្រើពាក្យថាយកទៅកសាង លោកតា អើយ បានបន្តថា គាត់មិនត្រូវបានខ្មែរក្រហមធ្វទារុណកម្មអ្វីទេគឺគ្រាន់តែឃុំខ្លួនកាត់ប៉ុណ្ណោះចំនែកគ្រួសារគាត់ពួកខ្មែរក្រហមមិនមានការធ្វើបាបអ្វីទេ។ក្រោយពីខ្មែរក្រហមយកទៅកសាងហើយរួចមកខ្មែរក្រហមនៅតំបន់រំដោះបានដោះលែងឲ្យគាត់ទៅកាន់ភូមិគាត់វិញ។បើតាមការសន្និដ្ឋានរបស់ខ្ញុំយើងអាចសន្និដ្ឋានបានថាការគ្រប់គ្រងនិងការអនុវត្តន៍របស់ពួកខ្មែរក្រហមមុនឆ្នាំ១៩៧៥មានលក្ខណ:នៅធូរលុងនៅឡើយដោយមិនទាន់មានការអនុវត្តន៍តាមគោលការកុម្មយនីស្តពេញលេញដូចក្រោយឆ្នាំ១៩៧៥នោះទេ។
ស្ថានភាពការគ្រប់គ្រងរបស់ខ្មែរក្រហមនៅតំបន់រំដោះក្រោយការផ្ដួលរំលំរបបសាធារណរដ្ឋខ្មែរ
នៅថ្ងៃទី១៧មេសាឆ្នាំ១៩៧៥ទីក្រុងភ្នំពេញ
ត្រូវបានពួកក្រុមខ្មែរក្រហមគ្រប់គ្រងបានទាំងស្រុងនិងនៅតាមទីរួមខេត្តក្រុងទាំងទូទាំងប្រទេសកម្ពុជាក៏ត្រូវបានធ្លាក់ក្រោមការគ្រប់គ្រងដោយខ្មែរក្រហមដូចគ្នាផងដែរ
ប្រជាជន នៅទីក្រុងនិងទីប្រជុំជនធំៗត្រូវខ្មែរក្រហមជម្លៀសចេញទៅជនបទស្រុកស្រែចម្ការ។
ចំនែកលោកតា អឿន អើយ ក៏មិនខុសពីប្រជាជនខ្មែរទូទៅដែរ
បន្ទាប់ពីខ្មែរក្រហមដោះលែងគាត់វិញគាត់បានទៅសហករណ៍នៅក្នុងភូមិគាត់វិញរហូតដល់ឆ្នាំ១៩៧៥ពេលខ្មែរក្រហមឡើងកាន់អំណាចពេញលេញក្រុមគ្រួសារគាត់ត្រូវខ្មែរក្រហមជម្លៀលតាមរទោះគោដឹកទៅស្រុកក្រឡាញ់
(សៀមរាប) នៅទីនោះវាខុលពីតំបន់ដែលគាត់ធ្លាប់រស់នៅព្រោះថាភាគច្រើនជាប្រជាជនថ្មីក្រោយ១៧មេសារឆ្នាំ១៩៧៥។
បើតាមការរៀបរាប់ របស់តាអឿនអើយបាននិយាយថា:នៅទីនោះការធ្វើការងារលំបាកជាងពេលគាត់ធ្វើការនៅភូមិគាត់
ឆ្ញាយណាស់ប្រជាជនទីនោះគេចាត់ទុក្ខថាជាប្រជាជនថ្មីមានជាប់ពាក់ព័ន្ធនិងរបប លន់ ណល់ក្នុងនោះគ្រួសារគាត់ក៏គេចាត់ទុកថាជាប្រជាជនថ្មីដែរដោយសារតែមុនពេល
របបលន់ ណល់ដួលគាត់ធ្លាប់រត់ពីភូមិគាត់ទៅធ្វើទាហានលន់
ណល់ដូចនេះទោះគាត់ធ្លាប់រស់នៅក្នុងតំបន់មុនរំដោះក៏ដោយក៏ខ្មែរក្រចាត់ទុកថាជាអ្នកថ្មីដែរ
។លោកតាអើយ បាននិយាយថា គាត់បានរស់នៅក្រឡាញ់រហូតដល់កងទ័ពវៀតណាមមករំដោះនៅឆ្នាំ១៩៧៩។នៅចុងឆ្នាំ១៩៧៧បងប្អូនគាត់
៥នាក់ត្រូវខ្មែរក្រហមចាប់យកទៅ កសាងជាបន្តបន្ទាប់គ្នាដោយមិនប្រាប់ពីមូលហេតុហើយបានបាត់ដំណឹងរហូតដល់មានការរំដោះដោយកងទ័ពវៀតណាមទើបគាត់ដឹងថាត្រូវខ្មែរក្រហមសម្លាប់បាត់ហើយ។
ជាប់គុកម្ដងទៀតក្រោយការដួលរលំរបបខ្មែរក្រហម
នៅឆ្នាំ១៩៧៩កងទ័ពវៀតណាមបានចូលមករំដោះនិងវាយផ្ដួលរំលំរបបខ្មែរក្រហមបានទទួលជោគជ័យប្រជាជនកម្ពុជាទូទៅក៏រួចផុតអំពីការគ្រប់គ្រងដោយខ្មែរក្រហម។កងទ័ពខ្មែរក្រហមភាគច្រើនបានភៀសខ្លួនទៅកាន់ព្រំដែនថៃក្នុងនោះក៏មានតំបន់អន្លង់វែងផងដែរ។ចំនែកលោកតា
អឿន អើយគាត់បានវិលត្រឡប់មកស្រុកភូមិគាត់វិញតែរឿងមួយដែលលោកតាមិនអាចភ្លេចបាននោះគឺ:ពេលគាត់កំពុងធ្វើដំណើរតាមផ្លូវទៅភូមិគាត់វិញស្រាប់តែមានទាហានវៀតណាមមួយក្រុមបានចាប់គាត់ចងស្លាបសេកទៅក្រោយយកទៅធ្វើទារុណកម្មចងយួរលើដើមឈើដើម្បីសួរចម្លើយគាត់
ទាហានវៀតណាមចោទគាត់ថាជាអ្នកចូលដៃជាមួយក្រុម ប៉ុល
ពតទោះបីគាត់ប្រកែកថាមិនមែនជាក្រុមខ្មែរក្រហមយ៉ាងណាក៏ដោយ។គាត់ត្រូវបានទាហានវៀតណាម បញ្ចូនខ្លួនទៅដាក់គុកនៅសៀមរាប
អស់រយ:ពេល៣ខែទើបដោះលែងវិញ។ បើតាមការប្រាប់របស់លោកតា
ក្នុងចំណោមអ្នកត្រូវចាប់ខ្លួនដោយកងទ័ពវៀតណាមក្នុងនោះមានកូនក្មេងតូចៗនិងមនុស្សចាស់ប្រុសស្រីសរុបដែលនៅក្នុងគុកនោះមានចំនួនជាង១០០នាក់។ពេលដែលនៅក្នុងគុកនោះមិនមានការធ្វើទារុណកម្មអ្វីទេក្រោយពីដោះលែងមកវិញគាត់បាននិយាយថាកងទ័ពវៀតណាមបានឲ្យអង្ករនិងស្បៀងអាហារខ្លះដែរមកគាត់ដើម្បីធ្វើដំណើរមកស្រុកគាត់វិញ។
អន្លងវែងក្រោយឆ្នាំ១៩៧៩
លោកតា អឿន អើយ បានទៅរស់នៅភូមិ របស់ដូចមុនជាធម្មតា
នៅពេលដែលតាម៉ុកបានកាន់កាប់នៅតំបន់អន្លងវែង វិញក្នុងឆ្នាំ១៩៨៩មកគ្រួសារ លោកតា
អឿនអើយមិនបានធ្វើការឬធ្វើជាកម្មាភិបាលអ្វីនោះទេ ដោយសារតែគាត់មានវ័យចំណាស់ណាស់ទៅហើយ។តែលោកតាមាននៅពេលនោះជាប្រជាជនដែលត្រូវមានភារកិច្ចដឹកជញ្ចូនស្បៀងអាហារទៅឲ្យទាហានតាម៉ុកនៅព្រំដែនខ្មែរ
ថៃដែលនៅពេលអំឡុងនេះកំពុងតែមានការប្រយុទ្ធគ្នាជារឿយៗជាមួយកងទ័ពរដ្ឋាភិបាលក្រុងភ្នំពេញ។រហូតដល់មានការធ្វើសមារណកម្មចូលជាមួយរដ្ឋាភិបាលនៅចុងឆ្នាំ១៩៩៨។
Comments
Post a Comment