Posts

Showing posts from October, 2017

តា អឿន អើយ បីសម័យកាលមាន មានតែការឈឺចាប់

Image
                                                                                                      ដោយ : ហ៊ុល ស្រស់ និសិ្សតឆ្នាំទី៤ ដេបាតឺម៉ង ប្រវត្តិវិទ្យា           សកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកតា អឿន អើយ​​ មានអាយុ៧០ឆ្នាំ លោកតាកើតនៅឆ្នាំ១៩៤៧នៅភូមិរំទងចាស់ ឃុំលំទង​ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ​ និងភរិយា ឈ្មោះលោកយាយ ញឹម ចឹប (ស្លាប់ឆ្នាំ២០០៥) លោកតាមានកូន៨នាក់ស្រី៤និងប្រុស៤។       នៅឆ្នាំ១៩៦០មុនមានរដ្ឋប្រហារ សម្ដេចសីហនុដោយសេនាប្រមុខលន់ លោកតារស់នៅក្នុងភូមិរំដងចាស់ ឃុំរំទង ស្រុកអន្លងវែង ខេត្...

រឿងរ៉ាវមួយចំនួនពីលោកសេនាប្រមុខ លន់ នល់ និង ប៉ុល ពត

Image
                                             លោក លន់ នល់ លោក លន់ នល់  និង  ប៉ុល ពត  សុទ្ធតែមានការព្រួយបារម្ភខ្លាចវៀតណាម និងថៃ រំលោភយក​ដីខ្មែរដូចគ្នា។ ប៉ុន្តែពួកគាត់មិនបានរួមគ្នាដើម្បីការពារទឹកដីទេ បែរជាព្យាយាមរកល្បិចកលដាក់គ្នា ដើម្បីបំផ្លាញគ្នាទៅវិញ។ ពួកគាត់សុទ្ធតែជាមនុស្សស្នេហាជាតិ ជាមនុស្សស្រលាញ់ជាតិនិងទឹកដីដូចគ្នា។ មុនពេលឡើងយន្តហោះចាកចេញពីភ្នំពេញ លោក  លន់ នល់  ដែលដៃម្ខាងកាន់ជើច្រត់ បាន​ឈរ​សម្រក់ទឹកភ្នែកសម្លឹងមើលទឹកដី ជាទីស្រលាញ់ ក្នុងកែវភ្នែកស្រងេះស្រងោច និងអាឡោះ​អាល័យទឹកដីខ្មែរជាទីបំផុត។                                                   ប៉ុល ពត ក្នុងបទសម្ភាសជាមួយ លោក  ឆាំង សុង  អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ និងវប្បធម៌​ (បច្ចុប្បន្ន​ក្រសួងព័ត៌មាន) លោក សេនាប្រមុខ  លន់ នល់  និយាយថា «ធ្វើនយោបាយគ្...

ជីវប្រវត្តិរបស់ ព្រះ​បាទ​សម្តេច​ ព្រះស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា

Image
                                                                 ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ឬ ស្រីសុវត្ថិ ឬ ស៊ីសុវត្ថិ ស្ដេចប្រសូត នាថ្ងៃទី ០៧ ខែកញ្ញា គ.ស. ១៨៤០ និងស្ដេចសុវណ្ណគតនាថ្ងៃទី០៩ ខែសីហា ឆ្នាំ ១៩២៧ ក្នុងព្រះជន្ម ៨៨ វស្សា នៅ​ឯ​ព្រះ​បរម​រាជវាំង​ក្រុង​ចតុម្មុខ​មង្គល ក្នុង​ព្រះបរមនាម​ថា​ ព្រះករុណាព្រះបរមរាជានុកោដ្ឋ ឬហ្លួងរាជានុកោដ្ឋ ។ ព្រះអង្គទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទអង្គឌួង ដែល​ជា​បឋម​ក្សត្រិយ៍​នៃ​ព្រះរាជអាណាចក្រ​កម្ពុជា​ឯករាជ្យ ក្រោយ​ការ​ត្រួត​ត្រា​ពី​សំណាក់​ប្រទេស​សៀម និង​ប្រទេស​អណ្ណាម ។ ព្រះ​​រាជ​​ជីវប្រវត្តិ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ  ស៊ីសុវត្ថិ  (០៧​ កញ្ញា ១៨៤០- ០៩ សីហា ១៩២៧) ទ្រង់ជា​ព្រះមហាក្សត្រ​នៃ​​ព្រះ​រាជាណាចក្រ​ កម្ពុជា ​ពី​ គ.ស. ១៩០៤ រហូត​ដល់​វេលា​ដែល​ព្រះអង្គ​សោយ​ព្រះ​ទិវង្គត​នៅ​គ.ស ១៩២៧ ។ ព្រះអង្គ​ជា​ព្រះរាជបុត្រា​នៃ ​ ព្រះរ...

លោក ស៊ុន យ៉ា​ត​សេន៖ ទុក​ឲ្យ​ចិន​ដេកលក់​ចុះ បើ​កាលណា​ចិន​ភ្ញាក់ឡើង ពិភពលោក​នឹងមាន​ភ័យ

Image
លោក ស៊ុន យ៉ា​ត​សេន៖ ទុក​ឲ្យ​ចិន​ដេកលក់​ចុះ បើ​កាលណា​ចិន​ភ្ញាក់ឡើង ពិភពលោក​នឹងមាន​ភ័យ ស៊ុន យ៉ា​ត​សេន ជា​អ្នក​រំដោះប្រទេស​ចិន​ពី​នឹម​ដែក​នៃ​ស្ដេច​ម៉ាន់​ជូ ដែល​ឥតមាន​ជនណាម្នាក់​ភ្នកនឹក​ឃើញថា អាច​នឹង​ធ្វើទៅកើត​សោះ ។ «​ទុក​ឲ្យ​ចិន​ដេកលក់​ចុះ តែ​កាលណា​ចិន​ភ្ញាក់ឡើង ពិភពលោក​នឹងមាន​ភ័យ​» នេះឯង​ដែល​អាណានិគមនិយម​ត្រូវ​ប្រព្រឹត្ត​អនុវត្ត​ទៅលើ​ជនជាតិ និង​ប្រទេស​ចិន ។​ ​ស៊ុន យ៉ា​ត​សេន កើត​នៅ​ជិត​ខេត្ត​កង់​តុង ក្នុង​គ​.​ស​១៨៦៦ ក្នុង​ត្រកូល​អ្នកស្រែ ។ កាល​នៅ​ជា​កុមារ​តូច​នៅឡើយ ត្រូវមាន​បន្ទុក​ការងារ​ធ្ងន់ៗ​ជាច្រើន គឺ​ត្រូវ​រៀនអក្សរ​ចិន​ក្នុង​មួយ​សប្ដាហ៍​ពេញ​៧​ថ្ងៃ ផុត​ម៉ោង​រៀន​ត្រូវ​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ ស្រែចម្ការ​ជាមួយនឹង​ឪពុក​ទៀត ។​ ​បិតា​របស់គាត់​ជាម​នុស្ស​ខួរក្បាល​សម័យ បើទុកជា​ពុំដែល​ឃើញ ពុំដែល​ស្គាល់​សហរដ្ឋអាមេរិក​ក៏ដោយ ។ គាត់​តែងតែ​ស្រវាស្រទេញ​ដើម្បី​បញ្ជូន​កូន​គាត់​ទៅ​ប្រកប​វិជ្ជាជីវៈ​នៅ​សហរដ្ឋអាមេរិក​ជានិច្ច ។ គាត់​បាន​បញ្ជូន​បង​បង្កើត​របស់ ស៊ុន យ៉ា​ត​សេន ទៅ​នៅ​ហូ​ណូ​លូៗ ម្នាក់​រួចទៅហើយ ។ ឯ​កុមារ ស៊ុន យ៉ា​ត​សេន​វិញ តែងតែបាន​ស្ដាប់​ការ​ពិពណ៌នា​អំពី​សហរដ្ឋអាមេរិក​ដោយ​ឪពុកមា​បង...