Posts

Showing posts from 2017

តា អឿន អើយ បីសម័យកាលមាន មានតែការឈឺចាប់

Image
                                                                                                      ដោយ : ហ៊ុល ស្រស់ និសិ្សតឆ្នាំទី៤ ដេបាតឺម៉ង ប្រវត្តិវិទ្យា           សកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកតា អឿន អើយ​​ មានអាយុ៧០ឆ្នាំ លោកតាកើតនៅឆ្នាំ១៩៤៧នៅភូមិរំទងចាស់ ឃុំលំទង​ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ​ និងភរិយា ឈ្មោះលោកយាយ ញឹម ចឹប (ស្លាប់ឆ្នាំ២០០៥) លោកតាមានកូន៨នាក់ស្រី៤និងប្រុស៤។       នៅឆ្នាំ១៩៦០មុនមានរដ្ឋប្រហារ សម្ដេចសីហនុដោយសេនាប្រមុខលន់ លោកតារស់នៅក្នុងភូមិរំដងចាស់ ឃុំរំទង ស្រុកអន្លងវែង ខេត្...

រឿងរ៉ាវមួយចំនួនពីលោកសេនាប្រមុខ លន់ នល់ និង ប៉ុល ពត

Image
                                             លោក លន់ នល់ លោក លន់ នល់  និង  ប៉ុល ពត  សុទ្ធតែមានការព្រួយបារម្ភខ្លាចវៀតណាម និងថៃ រំលោភយក​ដីខ្មែរដូចគ្នា។ ប៉ុន្តែពួកគាត់មិនបានរួមគ្នាដើម្បីការពារទឹកដីទេ បែរជាព្យាយាមរកល្បិចកលដាក់គ្នា ដើម្បីបំផ្លាញគ្នាទៅវិញ។ ពួកគាត់សុទ្ធតែជាមនុស្សស្នេហាជាតិ ជាមនុស្សស្រលាញ់ជាតិនិងទឹកដីដូចគ្នា។ មុនពេលឡើងយន្តហោះចាកចេញពីភ្នំពេញ លោក  លន់ នល់  ដែលដៃម្ខាងកាន់ជើច្រត់ បាន​ឈរ​សម្រក់ទឹកភ្នែកសម្លឹងមើលទឹកដី ជាទីស្រលាញ់ ក្នុងកែវភ្នែកស្រងេះស្រងោច និងអាឡោះ​អាល័យទឹកដីខ្មែរជាទីបំផុត។                                                   ប៉ុល ពត ក្នុងបទសម្ភាសជាមួយ លោក  ឆាំង សុង  អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ និងវប្បធម៌​ (បច្ចុប្បន្ន​ក្រសួងព័ត៌មាន) លោក សេនាប្រមុខ  លន់ នល់  និយាយថា «ធ្វើនយោបាយគ្...

ជីវប្រវត្តិរបស់ ព្រះ​បាទ​សម្តេច​ ព្រះស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា

Image
                                                                 ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ឬ ស្រីសុវត្ថិ ឬ ស៊ីសុវត្ថិ ស្ដេចប្រសូត នាថ្ងៃទី ០៧ ខែកញ្ញា គ.ស. ១៨៤០ និងស្ដេចសុវណ្ណគតនាថ្ងៃទី០៩ ខែសីហា ឆ្នាំ ១៩២៧ ក្នុងព្រះជន្ម ៨៨ វស្សា នៅ​ឯ​ព្រះ​បរម​រាជវាំង​ក្រុង​ចតុម្មុខ​មង្គល ក្នុង​ព្រះបរមនាម​ថា​ ព្រះករុណាព្រះបរមរាជានុកោដ្ឋ ឬហ្លួងរាជានុកោដ្ឋ ។ ព្រះអង្គទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទអង្គឌួង ដែល​ជា​បឋម​ក្សត្រិយ៍​នៃ​ព្រះរាជអាណាចក្រ​កម្ពុជា​ឯករាជ្យ ក្រោយ​ការ​ត្រួត​ត្រា​ពី​សំណាក់​ប្រទេស​សៀម និង​ប្រទេស​អណ្ណាម ។ ព្រះ​​រាជ​​ជីវប្រវត្តិ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ  ស៊ីសុវត្ថិ  (០៧​ កញ្ញា ១៨៤០- ០៩ សីហា ១៩២៧) ទ្រង់ជា​ព្រះមហាក្សត្រ​នៃ​​ព្រះ​រាជាណាចក្រ​ កម្ពុជា ​ពី​ គ.ស. ១៩០៤ រហូត​ដល់​វេលា​ដែល​ព្រះអង្គ​សោយ​ព្រះ​ទិវង្គត​នៅ​គ.ស ១៩២៧ ។ ព្រះអង្គ​ជា​ព្រះរាជបុត្រា​នៃ ​ ព្រះរ...

លោក ស៊ុន យ៉ា​ត​សេន៖ ទុក​ឲ្យ​ចិន​ដេកលក់​ចុះ បើ​កាលណា​ចិន​ភ្ញាក់ឡើង ពិភពលោក​នឹងមាន​ភ័យ

Image
លោក ស៊ុន យ៉ា​ត​សេន៖ ទុក​ឲ្យ​ចិន​ដេកលក់​ចុះ បើ​កាលណា​ចិន​ភ្ញាក់ឡើង ពិភពលោក​នឹងមាន​ភ័យ ស៊ុន យ៉ា​ត​សេន ជា​អ្នក​រំដោះប្រទេស​ចិន​ពី​នឹម​ដែក​នៃ​ស្ដេច​ម៉ាន់​ជូ ដែល​ឥតមាន​ជនណាម្នាក់​ភ្នកនឹក​ឃើញថា អាច​នឹង​ធ្វើទៅកើត​សោះ ។ «​ទុក​ឲ្យ​ចិន​ដេកលក់​ចុះ តែ​កាលណា​ចិន​ភ្ញាក់ឡើង ពិភពលោក​នឹងមាន​ភ័យ​» នេះឯង​ដែល​អាណានិគមនិយម​ត្រូវ​ប្រព្រឹត្ត​អនុវត្ត​ទៅលើ​ជនជាតិ និង​ប្រទេស​ចិន ។​ ​ស៊ុន យ៉ា​ត​សេន កើត​នៅ​ជិត​ខេត្ត​កង់​តុង ក្នុង​គ​.​ស​១៨៦៦ ក្នុង​ត្រកូល​អ្នកស្រែ ។ កាល​នៅ​ជា​កុមារ​តូច​នៅឡើយ ត្រូវមាន​បន្ទុក​ការងារ​ធ្ងន់ៗ​ជាច្រើន គឺ​ត្រូវ​រៀនអក្សរ​ចិន​ក្នុង​មួយ​សប្ដាហ៍​ពេញ​៧​ថ្ងៃ ផុត​ម៉ោង​រៀន​ត្រូវ​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ ស្រែចម្ការ​ជាមួយនឹង​ឪពុក​ទៀត ។​ ​បិតា​របស់គាត់​ជាម​នុស្ស​ខួរក្បាល​សម័យ បើទុកជា​ពុំដែល​ឃើញ ពុំដែល​ស្គាល់​សហរដ្ឋអាមេរិក​ក៏ដោយ ។ គាត់​តែងតែ​ស្រវាស្រទេញ​ដើម្បី​បញ្ជូន​កូន​គាត់​ទៅ​ប្រកប​វិជ្ជាជីវៈ​នៅ​សហរដ្ឋអាមេរិក​ជានិច្ច ។ គាត់​បាន​បញ្ជូន​បង​បង្កើត​របស់ ស៊ុន យ៉ា​ត​សេន ទៅ​នៅ​ហូ​ណូ​លូៗ ម្នាក់​រួចទៅហើយ ។ ឯ​កុមារ ស៊ុន យ៉ា​ត​សេន​វិញ តែងតែបាន​ស្ដាប់​ការ​ពិពណ៌នា​អំពី​សហរដ្ឋអាមេរិក​ដោយ​ឪពុកមា​បង...

ជីវិិត នយោយបាយ បិតា ផ្ដាច់ការ ភ្លឺស្វាង លី ក្វាន់យូ..............

Image
ជីវិតនយោបាយរបស់ លី ក្វាន់យូ… អត្ថបទ៖ hul srors លោក លី ក្វាន់យូ (Lee Kuan) កើតនៅថ្ងៃទី១៦ កញ្ញា ១៩២៣ ជាកូនចៅជំនាន់ទី៤ នៃគ្រួសារចិនសិង្ហបុរី។ តាទួតរបស់លោកបានធ្វើអន្តោប្រវេសន៍មកពីខេត្តគ័ងដុង ប្រទេសចិន នៅក្នុងឆ្នាំ១៨៦២។ លី ក្វាន់យូ ជាកូនច្បងរបស់លោក លី ជីនគូន (Lee Chin Koon) និងអ្នកស្រី ជួ ជីមនាវ (Chua Jim Neo)។ លី ក្វាន់យូ ជាអ្នកត្រួសត្រាយផ្លូវឲ្យប្រទេសសិង្ហបុរីមានឯករាជ្យពិតប្រាកដ និងបាននាំសិង្ហបុរីឲ្យចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី២១ កញ្ញា ១៩៦៥ ថែមទាំងបានចូលរួមជាមួយប្រទេស៤ទៀតបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅថ្ងៃទី៨ សីហា ១៩៦៧។ លោកជានាយករដ្ឋមន្ត្រីដែលមានឥទ្ធិពលសម្រាប់សិង្ហបុរី ប៉ុន្តែលោកក៏មានកង្វល់ផងដែរទៅលើសន្តិសុខជាតិ សេដ្ឋកិច្ច និងបញ្ហាសង្គម។ គួរជម្រាបជូនថា ក្វាន់យូ មានក្ដីកង្វល់ចំពោះសន្តិសុខជាតិនោះត្រង់ថា សិង្ហបុរីស្ថិតនៅក្រោមការគំរាមកំហែងពីចលនាកុម្មុយនីសនៅឥណ្ឌូនេស៊ី និងចលនានៅម៉ាឡេស៊ី ដើម្បីទាមទារយកសិង្ហបុរីមកវិញ។ ប៉ុន្តែការខ្វាយខ្វល់នេះ សិង្ហបុរី មិនបង្អង់យូរក៏ចូលជាសមាជិកអង្គការសហប្រជាជាតិ ដើម្បីរកការទទួលស្គាល់ឯករាជ្យពីអន្តរជាតិ។ លុះនៅថ្ងៃទី៣១ តុលា ១៩៧១ សិង្ហ...

ហ្សង់​ ហ្សាក់រូសូ​៖ ការ​អត់ធ្មត់​វា​ជូរចត់​បន្តិច​ ប៉ុន្តែ​ផ្លែផ្កា​របស់​វា​គឺ​ផ្អែម​

Image
ហ្សង់​ ហ្សាក់រូសូ​៖ ការ​អត់ធ្មត់​វា​ជូរចត់​បន្តិច​ ប៉ុន្តែ​ផ្លែផ្កា​របស់​វា​គឺ​ផ្អែម​ Sep 14, 2017 អត្ថបទ៖ hul Srors លោក​ ហ្សង់​ ហ្សាក់រូសូ​ (Jean-Jacques Rousseau) ទស្សនវិទូ​ និង​អ្នកនិពន្ធ​ជនជាតិ​ស្វីស​ នា​សតវត្សទី១៨​ បាន​លើក​ទស្សនៈ​មួយ​ឃ្លា​ឡើង​ថា​ “ការ​អត់ធ្មត់​វា​ជូរ​ចត់​បន្តិច​ ប៉ុន្តែ​ផ្លែផ្កា​របស់​វា​គឺ​ផ្អែម​” [1] ។ ក្នុងន័យនេះ​ លោក​ចង់​ឱ្យ​មនុស្ស​គ្រប់រូប​ចេះ​អត់ធ្មត់​ឱ្យ​បាន​ខ្ពស់បំផុត​ ទោះបី​ស្ថិត​ក្នុង​ស្ថានការណ៍​លំបាក​យ៉ាង​ណាក៏ដោយ​ ព្រោះ​ការអត់ធ្មត់​នេះរមែងនាំ​មនុស្ស​ទៅ​រកជោគជ័យ​ និង​សេចក្ដី​សុខក្សេមក្សាន្ត។ ការ​អត់ធ្មត់​ គឺជា​រឿងដ៏លំបាក​បំផុត​ចំពោះបុគ្គល​ដែល​មាន​ចរិត​ឆេវឆាវ​ ប៉ុន្តែ​បើ​អាច​គ្រប់គ្រង​អារម្មណ៍​ឆេវឆាវ​បាន​ នោះយើង​នឹង​ជោគជ័យ។ ការ​អត់ធ្មត់​នេះ​ ត្រូវ​បានបុគ្គលជោគជ័យ​ដែលជា​អ្នកដឹកនាំមួយ​ចំនួន​យក​ទៅអនុវត្ត​ដើម្បី​កសាងភាពល្អ​ និង​ដើម្បី​ដឹកនាំ​បុគ្គល​ក្រោម​បង្គាប់​របស់​ខ្លួន​ផងដែរ។ ម្យ៉ាង​ការអត់ធ្មត់​ គឺ​មិនត្រឹមតែ​ធ្វើ​ឱ្យ​ខ្លួនឯង​ទទួល​បាន​ជោគជ័យ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ថែម​ទាំង​ធ្វើ​ឱ្យ​បុគ្គល​ក្រោម​បង្គាប់​យើង​យក​យើង​ធ្វើជាគំរូ​របស់​ព...