Posts

Showing posts from September, 2016

កម្ពុជា​នៅក្នុង​សង្រ្គាម​វៀតណាម

Image
  សង្រ្គាម​វៀតណាម ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​ជាច្រើន​នាំគ្នា​ដាក់ឈ្មោះ​ថា “សង្រ្គាម​ឥណ្ឌូចិន​លើកទី២” ដោយសារ​តែ​សង្រ្គាម​នេះ​មិនមែន​កើតមាន​ឡើង​តែ​នៅ​ក្នុង​ប្រទេស​វៀតណាម​មួយ​នោះទេ តែ​វា​បាន​រាលដាល​ទៅកាន់​ប្រទេស​ពីរទៀត ក្នុង​តំបន់​ឥណ្ឌូចិន ហើយ​ដែល​ធ្លាប់​ជា​អាណានិគម​របស់​បារាំង គឺ​ប្រទេស​កម្ពុជា និង​ឡាវ។ តាំងពីក្រោយ​សង្រ្គាម​ឥណ្ឌូចិន​លើកទី១ (សង្រ្គាម​រវាង​វៀតណាម និង​បារាំង) កម្ពុជា​បាន​ប្រកាស​ខ្លួន​ជា​ប្រទេស​អព្យាក្រឹត ហើយ​អព្យាក្រឹតភាព​នេះ​ត្រូវ​បាន​ទទួលស្គាល់​យ៉ាងពេញលេញ នៅ​ក្នុង​សន្និសីទ​ក្រុង​ហ្សឺណែវ ឆ្នាំ​១៩៥៤។ ក៏ប៉ុន្តែ នៅពេលដែល​សង្រ្គាម​វៀតណាម​កាន់តែ​រីករាលដាល អព្យាក្រឹតភាព​របស់​កម្ពុជា​ក៏​កាន់តែ​ត្រូវ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ រហូត​ត្រូវ​បាត់បង់​តម្លៃ​ទាំងស្រុង​នៅ​ក្នុងការ​អនុវត្ត​ជាក់ស្តែង។ បញ្ហា​ដ៏ធំបំផុត ដែល​កម្ពុជា​ត្រូវ​ប្រឈម​នៅ​ក្នុង​សង្រ្គាម​វៀតណាម គឺ​ការ​ណ៍​ដែល​ពួក​វៀតកុង​​យក​ទឹកដី​កម្ពុជា​ធ្វើ​ជា​ទីជម្រក នៅ​ក្នុង​ការ​ប្រយុទ្ធតទល់​នឹង​វៀតណាម​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក។ កាលពីដំបូង ពួកវៀតកុង​​បានជ្រៀតចូល​មក​ក្នុង​ទឹកដី​កម្ពុជា ដោយ​មិនបាន​សុំ​ការអនុញ្ញាត​អ្វី​ទាំង...

ការបែកបាក់គ្នា​រវាង​ចិន​និង​សហភាព​សូវៀត​ក្នុង​សង្រ្គាម​ត្រជាក់

Image
នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ មាន​ហេតុការណ៍មួយចំនួន​ ដែល​ត្រូវ​បាន​អ្នក​ប្រវត្តិសាស្រ្ត​​ចាត់ទុក​ថា​ជា​ចំណុច​របត់​សំខាន់ៗ នៃ​ការ​ប្រឈមមុខ​ដាក់គ្នា រវាង​ប្លុក​សេរី និង​ប្លុក​កុម្មុយនិស្ត។ ហេតុការណ៍​អស់ទាំងនោះ​រួមមាន​ដូចជា ការ​សង់​ជញ្ជាំង​ក្រុង​ប៊ែរឡាំង វិបត្តិ​មីស៊ីល​គុយបា សង្រ្គាម​វៀតណាម ហើយ​ក្នុងនោះ​ក៏មាន​ផងដែរ ការ​បែកបាក់គ្នា រវាងចិន និង​សហភាព​សូវៀត។ ចិន និង​សូវៀត សុទ្ធសឹង​ជា​មហាអំណាច​ដែល​មាន​ជំនឿ​យ៉ាងមុតមាំ​ទៅលើ​លទ្ធិកុម្មុយនិស្ត​ម៉ាកឡេនីន ហើយ​ជា​សម្ព័ន្ធមិត្ត​ដ៏ជិតស្និទ្ធ នៅ​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​នឹង​ប្លុក​សេរី និង​មូលធន​និយម ដឹកនាំ​ដោយសហរដ្ឋ​អាមេរិក។ ទោះជាយ៉ាងណា មេដឹកនាំ​ចិន និង​មេដឹកនាំ​សហភាព​សូវៀត ថ្វីដ្បិត​តែ​មាន​មនោគមន៍​វិជ្ជា​ដូចគ្នា ប៉ុន្តែ​មាន​គំនិត​ផ្ទុយ​គ្នា​ស្រឡះ ទាក់ទង​នឹង​​របៀប​យក​មនោគមន៍​វិជ្ជា​នេះ​ទៅ​ដាក់​ចេញ​ជា​គោលនយោបាយ​ ដើម្បី​អនុវត្ត​ជាក់ស្តែង និង​ជាពិសេស គឺ​មាន​គំនិត​ផ្ទុយគ្នា​ស្រឡះ​ ជុំវិញ​ឥរិយាបថ​ដែល​ត្រូវ​ប្រកាន់​យក នៅ​ចំពោះ​មុខ​សហរដ្ឋ​អាមេរិក។ សញ្ញា​នៃ​ការ​ប្រេះឆា​គ្នា រវាង​ចិន និង​សហភាព​សូវៀត បាន​ចាប់ផ្តើម​ឡើង នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៥៧។ ល...

ប្រវត្តិសាស្ត្រ ពិភពលោក សង្គ្រាម ៦ ថ្ងៃ អីុស្រាអែល និង ប្រទេស អារ៉ាប់

Image
  នៅថ្ងៃ​ទី៥ ខែ​មិថុនា សង្រ្គាម​ក៏​បាន​ផ្ទុះឡើង រវាង​ម្ខាង​​អ៊ីស្រាអែល និង​ម្ខាងទៀត អេហ្ស៊ីប ស៊ីរី និង​ហ្សកដានី។ សង្រ្គាម​អ៊ីស្រាអែល-អារ៉ាប់ លើកទី៣​​នេះ​មាន​រយៈពេល​តែ ៦ថ្ងៃ​ប៉ុណ្ណោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​ច្រើន​ហៅ​ថា “សង្រ្គាម៦ថ្ងៃ”។ ជាថ្មីម្តងទៀត គឺ​អ៊ីស្រាអែល​ជា​អ្នក​ទទួល​ជោគជ័យ ដោយ​បាន​វាយដណ្តើម​កាន់កាប់​ទឹកដី​ហ្កាហ្សា និង West Bank/Cisjordanie របស់​​​ប៉ាឡេស្ទីន តំបន់​ស៊ីណៃ​របស់​អេហ្ស៊ីប និង​តំបន់​ខ្ពង់រាប​ Golan របស់​ស៊ីរី។ និយាយ​ជារួម អ៊ីស្រាអែល​បាន​ពង្រីក​ទឹកដី​របស់​ខ្លួន​មួយ​ជាបី។ ក៏ប៉ុន្តែ ទឹកដី​ដែល​អ៊ីស្រាអែល​ទើប​នឹង​ដណ្តើម​កាន់កាប់​ថ្មី​នេះ មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​នោះទេ។   នៅថ្ងៃ​ទី២២ វិច្ឆិកា ១៩៦៧ ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប​បាន​ចេញ​សេចក្តីសម្រេច​មួយ (សេចក្តីសម្រេច​លេខ ២៤២) ​ទាមទារ​ឲ្យ​អ៊ីស្រាអែល​ដក​ថយ​ចេញ​​ពី​ដែនដី​ ដែល​ខ្លួន​ទើប​នឹង​ដណ្តើម​កាន់កាប់​ ក្នុង​សង្រ្គាម ៦ថ្ងៃ ដោយ​វិល​ត្រឡប់​ទៅ​រក​បន្ទាត់​ព្រំដែន​ចាស់ (បន្ទាត់​បៃតង) ដែល​កំណត់​ដោយ​កិច្ចព្រមព្រៀង​កាល​ពី​ឆ្នាំ​១៩៤៩។ ជាថ្នូរមកវិញ ប្រទេស​អារ៉ាប់​ដែល​ជាប់​ជម្លោះ​​ត្រូវ​ចុះ​សន្ធិស...

សង្គ្រាម វៀតណាម : ដំណើរដើមហេតុនៃការ ផ្ទុះសង្គ្រាម

Image
នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​ក្នុង​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង ​​អំពី​ដំណើរដើមហេតុ ដែល​នាំ​ឲ្យ​ផ្ទុះ​​សង្រ្គាមវៀតណាម​ នៅ​ន្លោះ​ពី​ឆ្នាំ​១៩៥៥ ដល់​ឆ្នាំ​១៩៧៥។ ​សង្រ្គាម​ដែល​ត្រូវ​បាន​ប្រវត្តិសាស្រ្ត​ចារទុក​ថា​ជា​បរាជ័យ​ដ៏ធំមួយ​របស់​សហរដ្ឋ​អាមេរិក ​​នៅ​ក្នុង​សង្រ្គាម​ត្រជាក់។ សង្រ្គាមវៀតណាម គឺ​ជា​ជម្លោះ​ប្រដាប់​អាវុធ​ដ៏សំខាន់​មួយ នៅ​ក្នុង​ប្រវត្តិ​នៃ​​សង្រ្គាម​ត្រជាក់។ វា​គឺ​ជា​សង្រ្គាម រវាង​វៀតណាម​ខាងជើង (​វៀតណាម​កុម្មុយនិស្ត) គាំទ្រ​ដោយ​ប្លុក​កុម្មុយនិស្ត និង​វៀតណាម​ខាង​ត្បូង ដែល​មាន​ជំនួយ​ពី​កងទ័ព​អាមេរិក។ សង្រ្គាម​នេះត្រូវ​បាន​គេ​​ហៅ​ជាទូទៅ​ថា “សង្រ្គាមវៀតណាម” ប៉ុន្តែ​តាមពិត វា​មិនមែន​កើតឡើង​តែ​នៅ​ក្នុង​ប្រទេស​វៀតណាម​មួយ​នោះទេ គឺ​បានរាលដាល​ទៅដល់​ផ្នែកខ្លះ​នៃ​ទឹកដី​កម្ពុជា និង​ឡាវ​ផងដែរ។ ហេតុដូច្នេះហើយ​បាន​ជា​អ្នក​ប្រវត្តិសាស្រ្ត​ខ្លះ បាន​ហៅ​សង្រ្គាមនេះ​ថា “សង្រ្គាម​ឥណ្ឌូចិន​លើកទី២” បន្ត​ពី​សង្រ្គាម​ឥណ្ឌូចិន​លើកទី១ គឺ​សង្រ្គាម រវាង​មហាអំណាច​អាណានិគម​​បារាំង និង​វៀតណាម នៅ​ចន្លោះ​ពី​ឆ្នាំ​១៩៤៥ ដល់​ឆ្នាំ​១៩៥៤។ តាមការពិត គឺ​ផលវិបាក​ដែល​បន្...

ប្រវត្តិ​រាស្ត្រ​ខ្មែរ​រង​ទុក្ខ​សោក​វេទនា​ដោយសារ​សង្គ្រាម​ដណ្ដើម​រាជ្យ​រវាង​ខ្មែរ​និង​ខ្មែរ

Image
ព្រះ​ឧទ័យ​រាជា​អង្គ​តន់ សោយរាជ្យ​នៅ​ចន្លោះ​ឆ្នាំ​១៧៥៨ ដល់​ឆ្នាំ​១៧៧៥។ ក្នុង​រាជ្យ​របស់​ព្រះអង្គ សង្គ្រាម​ដណ្ដើម​អំណាច​រវាង​ខ្មែរ និង​ខ្មែរ បាន​ធ្វើ​ឲ្យ​រាស្ត្រ​ខ្មែរ​រង​ទុក្ខ​វេទនា និង​ចុះ​ថយ​ចំនួន​ពលរដ្ឋ​យ៉ាង​ច្រើន។ ខាង​ព្រះ​អង្គ​ជា​ស្ដេច​សោយរាជ្យ មាន​យួន ជា​បង្អែក ឯ​ខាង​គូ​សត្រូវ​របស់​ព្រះអង្គ គឺ​អង្គ​នន់​ព្រះ​រៀម មាន​សៀម ជា​បង្អែក។ ក៏ប៉ុន្តែ ដោយ​ព្រះទ័យ​ចង់​បញ្ចប់​សោកនាដកម្ម​របស់​ប្រជារាស្ត្រ​ខ្មែរ​ក្នុង​ពេល​នោះ ព្រះអង្គ​សម្រេច​ព្រះទ័យ​ឈប់​ពឹង​យួន ហើយ​សុខ​ចិត្ត​ដាក់​រាជ្យ រួច​យាង​គូបដិបក្ខ​ព្រះអង្គ​មក​ឲ្យ​សោយរាជ្យ​ជំនួស​វិញ។ គ.៣២ ព្រះ​ឧទ័យ​រាជា​អង្គ​តន់ (ឆ្នាំ​១៧៥៨-ឆ្នាំ​១៧៧៥ ព្រះ​ឧទ័យ​ទី​២) ក្រោយ​ពី​ច្បាំង​ឈ្នះ​ព្រះ​ញាតិវង្ស​របស់​ខ្លួន​ហើយ ព្រះអង្គ​តន់ បុត្រ​ឧបរាជ​អង្គ​សូ ក៏​បាន​ឡើង​សោយរាជ​បន្ត​ពី​ព្រះអង្គ​ទង ជា​ព្រះ​អយ្យកោ (ជីតា) នៅ​ព្រះរាជវាំង​ឧត្តុង្គ​មានជ័យ នៅ​ឆ្នាំ​ខាល គ.ស.១៧៥៨ ដោយ​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​នរាយណ៍​រាជាធិរាជ​រាមា​ធិបតី ព្រះ​ស្រី​សុរិយោ​ពណ៌ បរម​សុរិន្ទ្រា មហា​ចក្រពត្តិ​រាជ។ នៅ​ដើម​រាជ្យ​របស់​ព្រះអង្គ ព្រះ​ឧទ័យ​រាជា...

ប្រវត្តិ​ខ្មែរ​បាត់បង់​ខេត្ត​ចំនួន​២​ទៅ​យួន​ក្នុង​រាជ្យ​ព្រះបាទ​សត្ថាធិរាជ

Image
ជម្លោះ​ដណ្ដើម​អំណាច​គ្នា និង​មិន​ទុក​ចិត្ត​គ្នា​ក្នុង​ជួរ​អ្នក​កាន់​អំណាច​ខ្មែរ បាន​ធ្វើ​ឲ្យ​ក្រុម​ម្ខាងៗ​រត់​ទៅ​ពឹង​ប្រទេស​ជិត​ខាង​ឲ្យ​ជួយ​អន្តរាគមន៍។ ម្ខាង​ទៅ​ពឹង​យួន និង​ម្ខាង​ទៀត​ទៅ​ពឹង​សៀម។ ទឹក​ដី​ខ្មែរ ក៏​កាន់​តែ​រួម​តូច​ទៅៗ ដោយ​បាត់បង់​ទៅ​លើ​ប្រទេស​ជា​អ្នក​ជួយ​ធ្វើ​សង្គ្រាម​ហែកហួរ​គ្នា​ឯង​នៅ​កម្ពុជា នេះ។ នៅ​ក្នុង​រាជ្យ​ព្រះបាទ​សត្ថាធិរាជ ដែល​គ្រងរាជ្យ​ចន្លោះ​ឆ្នាំ​១៧២៩ និង​ឆ្នាំ​១៧៣៧ ខ្មែរ​ត្រូវ​បាត់បង់​ខេត្ត​ពីរ គឺ​ខេត្ត​លង់ហោ ដែល​យួន ហៅ​វិញឡុង និង​ខេត្ត​មេស ដែល​យួន ហៅ​មីថ ក្រោយ​ពី​យួន ចុះ​មក​ជួយ​ធ្វើ​សង្គ្រាម​នៅ​ប្រទេស​ខ្មែរ។  ព្រះរាជ​ឱង្ការ​ព្រះ​សត្ថាធិរាជ (ឆ្នាំ​១៧២៩-ឆ្នាំ​១៧៣៧ រាជ្យ​លើក​ទី​២) ក្រោយ​ពី​សម្ដេច​ព្រះ​កែវ​ហ្វា​អង្គ​អឹម បញ្ចប់​រាជ្យ​ទី​៣ ដ៏​ខ្លី​របស់​ព្រះអង្គ​ដោយ​ដាក់​រាជ្យ ហើយ​បង្វែរ​រាជ្យ​សម្បត្តិ​នោះ​ឲ្យ​ទៅ​ព្រះ​សត្ថាធិរាជ ជា​រាជបុត្រ​វិញ​នោះ ព្រះ​សត្ថាទី២ ក៏​ទ្រង់​ឡើង​សោយរាជ្យ​ជា​លើក​ទី​២ នៅ​រាជធានី​ឧដុង្គ ដោយ​មាន​ព្រះ​នាម​ក្នុង​រាជ្យ​ថា ព្រះបាទ​សម្ដេច​ស្ដេច​ព្រះរាជ​ឱង្ការ​ព្រះ​បរម​រាជា​រាមាធិបតី។ ទ្រង់​លើក​ព្រះ​ក្សត្រី​ស្រី​សុជាតា ជា​ព្រះ​អគ្គមហ...

ប្រវតិ្តព្រះបាទ ពញាយ៉ាតរំដោះក្រុងអង្គរពី ពួកសៀម

Image
ព្រះបាទ​ពញាយ៉ាត ដែល​គ្រងរាជ្យ​នៅ​ពាក់​កណ្ដាល​ទី​មួយ​នៃ​សតវត្ស​ទី​១៥ គឺ​ជា​ព្រះមហាក្សត្រ​ដែល​ជាប់​ព្រះនាម​ក្នុង​ប្រវត្តិសាស្ត្រ ថា​ជា​ក្សត្រា​អង់​អាច​ក្លាហាន វាយ​រំដោះ​យក​ក្រុង​អង្គរ ពី​សៀម មក​វិញ​បាន ហើយ​ព្រម​ទាំង​ស្ដេច​ដែល​លើក​រាជធានី​មក​តាំង​នៅ​ក្រុង​ភ្នំពេញ​សព្វថ្ងៃ​នេះ​ផង។ សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​ការ​រៀបរាប់​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ នា​ដំណាក់​កាល​នេះ​របស់ លោក ជុន ច័ន្ទបុត្រ ដូច​ត​ទៅ៖ ខ.៨ ព្រះបាទ​ពញាយ៉ាត (ឆ្នាំ​១៣៩៤-ឆ្នាំ​១៤៦៣) នៅ​ពេល​ដែល​ទ័ព​សៀម បាន​ចូល​មក​លុក​លុយ​វាយ​បែក​ក្រុង​អង្គរ ជា​លើក​ទី​ពីរ នៅ​ឆ្នាំ​១៣៩៣ នោះ ចៅ​ពញាយ៉ាត ដែល​ជា​ព្រះរាជ​បុត្រ​របស់​ព្រះបាទ​សុរិយោវង្ស (ព្រះមហាក្សត្រ​ដែល​បាន​រំដោះ​ក្រុង​អង្គរ​ពី​កណ្ដាប់​ដៃ​សៀម លើក​ទី​១​មក​វិញ) បាន​រត់​រួច ហើយ​ភៀស​ព្រះអង្គ​ទៅ​រៀបចំ​កេណ្ឌ​ទ័ព និង​បោះ​ទីតាំង​មូលដ្ឋាន​ហាត់​ហ្វឹកហ្វឺន​ទ័ព​នៅ​ទួល​បាសាន ទីឋាន​ដែល​ព្រះបិតា​ព្រះអង្គ​ធ្លាប់​បាន​ប្រើប្រាស់​ជា​មូលដ្ឋាន​ទ័ព​ពី​លើក​មុន។ ក្រោម​ការ​ដឹក​នាំ​របស់ ពញាយ៉ាត ទ័ព​ខ្មែរ​បាន​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​បំផុត គឺ​រយៈពេល​តែ​ប្រាំ​ខែ​ប៉ុណ្ណោះ ទ័ព​ខ្មែរ​អាច​មាន​សមត្ថភាព​វាយ​...

រំលឹក​ អនុស្សាវីយ ឈឺចាប់ B52 អាមេរិក កំទេច ក្រុងអ្នក លឿង កាលឆ្នាំ១៩៧០

Image
ក្រុងអ្នកលឿង ជាទីប្រជុំជនកំពង់ផែ ទន្លេមេគង្គដ៏សំខាន់ កាលពីអតីតកាលដោយសារវាជាតំបន់យុទ្ធសាស្រ្ត ទីប្រជុំជន​និង​កំពង់ផែ​អ្នកលឿង​ធ្លាប់​ជា​សមរភូមិ​ប្រយុទ្ធ​ក្នុង​សម័យសង្រ្គាម​ ប្រទេសកម្ពុជា ​។ ក្នុងខែសីហា ឆ្នាំ១៩៧៣ សម័យសង្រ្គាមស៊ីវិល អ្នកលឿង​ត្រូវ​បាន​គេ​យក​​ធ្វើ​​ជា​​មជ្ឃមណ្ឌលតាំងទីជាអន្តរជាតិ ​ដែលនៅពេលនោះគ្រាប់បែក B-៥២ របស់​ សហរដ្ឋអាមេរិក ​បាន​ទំលាក់​ដោយកំ​ហុស​ដែលមានទំងន់ ២០តោន បានទំលាក់ចំកណ្តាលទីប្រជុំជន។ មាន​ជ្រជាជន​កម្ពុជា​យ៉ាង​ហោច​ណាស់ ១៣៧​នាក់​បាន​ស្លាប់ និង​ ២៦៨​នាក់​ផ្សេង​ទៀត​បាន​រង​របួស។

ស្វែងយល់ ពីតំបន់ ទីប្រជុំជន អ្នកលឿង

Image
អ្នកលឿង អ្នកលឿង ទីប្រជុំជន សាឡាង​អ្នកលឿង អ្នកលឿង Location of Neak Lung in Cambodia កូអរដោនេ:  11°15′42″N   105°17′10″E ប្រទេស   Cambodia ខេត្ត ខេត្តព្រៃវែង ស្រុក ស្រុកពាមរ ប្រជាជន  (1998) [១]  • សរុប ៧,១០៩ អ្នកលឿង ​គឺជាទីក្រុងពាណិជ្ជកម្មមួយស្ថិតក្នុង ខេត្តព្រៃវែង  តាមដង ទន្លេមេគង្គ  និងផ្លូវជាតិលេខ១​។ វាជាឃុំមួយ និង ជាទីរួម ស្រុកពាមរ   ខេត្តព្រៃវែង  ផងដែរ​។ គេ​អាច​ទៅ​ដល់​អ្នកលឿង​ដោយ​ជិះ​សាឡាង​ពី​ ឃុំកំពង់ភ្នំ ស្រុកលើកដែក   ខេត្តកណ្តាល  ឬក៏ ដោយជិះទូក​ឬ​អូប័រ​តាមបណ្តោយ​ ទន្លេមេគង្គ ​។ ដោយសារវាជាតំបន់យុទ្ធសាស្រ្ត ទីប្រជុំជន​និង​កំពង់ផែ​អ្នកលឿង​ធ្លាប់​ជា​សមរភូមិ​ប្រយុទ្ធ​ក្នុង​សម័យសង្រ្គាម​ ប្រទេសកម្ពុជា ​។ ក្នុងខែសីហា ឆ្នាំ១៩៧៣ សម័យសង្រ្គាមស៊ីវិល អ្នកលឿង​ត្រូវ​បាន​គេ​យក​​ធ្វើ​​ជា​​មជ្ឃមណ្ឌលតាំងទីជាអន្តរជាតិ ​ដែលនៅពេលនោះគ្រាប់បែក B-៥២ របស់​ សហរដ្ឋអាមេរិក ​បាន​ទំលាក់​ដោយកំ​ហុស​ដែលមានទំងន់ ២០តោន បានទំលាក់ចំកណ្តាលទីប្រជុំជន។ មាន​ជ្រជាជន​កម្ពុជា​យ៉ាង​ហោច​ណាស់ ១៣៧​នាក់​បាន​ស្លាប់ និង​ ២៦៨​នាក...