Posts
តើអ្នកណាផ្តាច់ស្ពានជ្រោយចង្វារ? (អាថ៍កំបាំងប្រវត្តិសាស្រ្ត ភាគទី១)
- Get link
- X
- Other Apps
រឿងប្រវត្តិសាស្រ្តដែលកូនខ្មែរត្រូវតែដឹង! តើអ្នកណាផ្តាច់ស្ពានជ្រោយចង្វារ? (អាថ៍កំបាំងប្រវត្តិសាស្រ្ត ភាគទី១) March 18, 2018 admin ប្រវត្តិសាស្ត្រ បុណ្យភ្ចុំបិណ្ឌឆ្នាំ១៩៧២ និពន្ធដោយ៖ នរ៉ូទីន ភ្នំពេញ : នៅខែតុលា ឆ្នាំ១៩៧២ ដែលត្រូវនឹងឆ្នាំជូតខ្មែរ មុនពេលបុណ្យភ្ចុំបិណ្ឌអគ្គបញ្ជាការកងទ័ពជាតិបាន ទទួលពត៌មានមកថា “នឹងមានការវាយប្រហារនៅទីក្រុងភ្នំពេញ”។ អង្គភាពទាំងអស់របស់ភូមិភាគពិសេស និងតំបន់សឹករងភ្នំពេញបានត្រូវប្រកាសអាសន្ន។ កម្លាំងត្រៀមរបស់អគ្គសេនាធិការ គឺកងពលតូចឆ័ត្រយោងរបស់លោកវរសេនីយ៍ត្រី ស្រីយ៉ា និងកងពលតូចអន្តរាគមន៍ពិសេសទី៥របស់ខ្ញុំ ត្រូវប្រុងប្រៀបខ្លួនសម្រាប់ការវាយលុករបស់ពួកកុម្មុយនិស្តមកលើទីក្រុងភ្នំពេញ។ ប្រជាជនស៊ីវិលប្រហែលជាត្រូវបានកម្លាំងផ្ទៃក្នុងរបស់សត្រូវញ៉ុះញង់ផង បានជាផុសគំនិត ដាច់ខាត ចង់ធ្វើបុណ្យភ្ចុំបិណ្ឌធំមួយឆ្នាំនេះ ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក័្ខន្ធអ្នកស្លាប់ក្នុងសង្គ្រាម២ឆ្នាំ នេះ។ ដោយចង់បន្ធូរចិត្តគំនិតរបស់អ្នកទីក្រុងខ្លះ ទើបពួករដ្ឋការស៊ីវិលមានគំនិតនឹកឃើញចង់រៀបចំ ពិធីប្រណាំងទូកមួយនៅក្នុងបឹងពោងពាយ និងឹងប៉ាយ៉ាបដែលឋិតនៅខាងជើងរាជធានីក្នុងខ្សែក្រវាត់ ការពារ...
តា អឿន អើយ បីសម័យកាលមាន មានតែការឈឺចាប់
- Get link
- X
- Other Apps
ដោយ : ហ៊ុល ស្រស់ និសិ្សតឆ្នាំទី៤ ដេបាតឺម៉ង ប្រវត្តិវិទ្យា សកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកតា អឿន អើយ មានអាយុ៧០ឆ្នាំ លោកតាកើតនៅឆ្នាំ១៩៤៧នៅភូមិរំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ និងភរិយា ឈ្មោះលោកយាយ ញឹម ចឹប (ស្លាប់ឆ្នាំ២០០៥) លោកតាមានកូន៨នាក់ស្រី៤និងប្រុស៤។ នៅឆ្នាំ១៩៦០មុនមានរដ្ឋប្រហារ សម្ដេចសីហនុដោយសេនាប្រមុខលន់ លោកតារស់នៅក្នុងភូមិរំដងចាស់ ឃុំរំទង ស្រុកអន្លងវែង ខេត្...
រឿងរ៉ាវមួយចំនួនពីលោកសេនាប្រមុខ លន់ នល់ និង ប៉ុល ពត
- Get link
- X
- Other Apps
លោក លន់ នល់ លោក លន់ នល់ និង ប៉ុល ពត សុទ្ធតែមានការព្រួយបារម្ភខ្លាចវៀតណាម និងថៃ រំលោភយកដីខ្មែរដូចគ្នា។ ប៉ុន្តែពួកគាត់មិនបានរួមគ្នាដើម្បីការពារទឹកដីទេ បែរជាព្យាយាមរកល្បិចកលដាក់គ្នា ដើម្បីបំផ្លាញគ្នាទៅវិញ។ ពួកគាត់សុទ្ធតែជាមនុស្សស្នេហាជាតិ ជាមនុស្សស្រលាញ់ជាតិនិងទឹកដីដូចគ្នា។ មុនពេលឡើងយន្តហោះចាកចេញពីភ្នំពេញ លោក លន់ នល់ ដែលដៃម្ខាងកាន់ជើច្រត់ បានឈរសម្រក់ទឹកភ្នែកសម្លឹងមើលទឹកដី ជាទីស្រលាញ់ ក្នុងកែវភ្នែកស្រងេះស្រងោច និងអាឡោះអាល័យទឹកដីខ្មែរជាទីបំផុត។ ប៉ុល ពត ក្នុងបទសម្ភាសជាមួយ លោក ឆាំង សុង អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ និងវប្បធម៌ (បច្ចុប្បន្នក្រសួងព័ត៌មាន) លោក សេនាប្រមុខ លន់ នល់ និយាយថា «ធ្វើនយោបាយគ្...
ជីវប្រវត្តិរបស់ ព្រះបាទសម្តេច ព្រះស៊ីសុវត្ថិ ព្រះចៅក្រុងកម្ពុជា
- Get link
- X
- Other Apps

ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ព្រះបាទសម្ដេចព្រះសិរីសុវត្ថិ ឬ ស្រីសុវត្ថិ ឬ ស៊ីសុវត្ថិ ស្ដេចប្រសូត នាថ្ងៃទី ០៧ ខែកញ្ញា គ.ស. ១៨៤០ និងស្ដេចសុវណ្ណគតនាថ្ងៃទី០៩ ខែសីហា ឆ្នាំ ១៩២៧ ក្នុងព្រះជន្ម ៨៨ វស្សា នៅឯព្រះបរមរាជវាំងក្រុងចតុម្មុខមង្គល ក្នុងព្រះបរមនាមថា ព្រះករុណាព្រះបរមរាជានុកោដ្ឋ ឬហ្លួងរាជានុកោដ្ឋ ។ ព្រះអង្គទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទអង្គឌួង ដែលជាបឋមក្សត្រិយ៍នៃព្រះរាជអាណាចក្រកម្ពុជាឯករាជ្យ ក្រោយការត្រួតត្រាពីសំណាក់ប្រទេសសៀម និងប្រទេសអណ្ណាម ។ ព្រះរាជជីវប្រវត្តិ ព្រះករុណាព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ (០៧ កញ្ញា ១៨៤០- ០៩ សីហា ១៩២៧) ទ្រង់ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ពី គ.ស. ១៩០៤ រហូតដល់វេលាដែលព្រះអង្គសោយព្រះទិវង្គតនៅគ.ស ១៩២៧ ។ ព្រះអង្គជាព្រះរាជបុត្រានៃ ព្រះរ...
លោក ស៊ុន យ៉ាតសេន៖ ទុកឲ្យចិនដេកលក់ចុះ បើកាលណាចិនភ្ញាក់ឡើង ពិភពលោកនឹងមានភ័យ
- Get link
- X
- Other Apps
លោក ស៊ុន យ៉ាតសេន៖ ទុកឲ្យចិនដេកលក់ចុះ បើកាលណាចិនភ្ញាក់ឡើង ពិភពលោកនឹងមានភ័យ ស៊ុន យ៉ាតសេន ជាអ្នករំដោះប្រទេសចិនពីនឹមដែកនៃស្ដេចម៉ាន់ជូ ដែលឥតមានជនណាម្នាក់ភ្នកនឹកឃើញថា អាចនឹងធ្វើទៅកើតសោះ ។ «ទុកឲ្យចិនដេកលក់ចុះ តែកាលណាចិនភ្ញាក់ឡើង ពិភពលោកនឹងមានភ័យ» នេះឯងដែលអាណានិគមនិយមត្រូវប្រព្រឹត្តអនុវត្តទៅលើជនជាតិ និងប្រទេសចិន ។ ស៊ុន យ៉ាតសេន កើតនៅជិតខេត្តកង់តុង ក្នុងគ.ស១៨៦៦ ក្នុងត្រកូលអ្នកស្រែ ។ កាលនៅជាកុមារតូចនៅឡើយ ត្រូវមានបន្ទុកការងារធ្ងន់ៗជាច្រើន គឺត្រូវរៀនអក្សរចិនក្នុងមួយសប្ដាហ៍ពេញ៧ថ្ងៃ ផុតម៉ោងរៀនត្រូវជួយធ្វើកិច្ចការផ្ទះ ស្រែចម្ការជាមួយនឹងឪពុកទៀត ។ បិតារបស់គាត់ជាមនុស្សខួរក្បាលសម័យ បើទុកជាពុំដែលឃើញ ពុំដែលស្គាល់សហរដ្ឋអាមេរិកក៏ដោយ ។ គាត់តែងតែស្រវាស្រទេញដើម្បីបញ្ជូនកូនគាត់ទៅប្រកបវិជ្ជាជីវៈនៅសហរដ្ឋអាមេរិកជានិច្ច ។ គាត់បានបញ្ជូនបងបង្កើតរបស់ ស៊ុន យ៉ាតសេន ទៅនៅហូណូលូៗ ម្នាក់រួចទៅហើយ ។ ឯកុមារ ស៊ុន យ៉ាតសេនវិញ តែងតែបានស្ដាប់ការពិពណ៌នាអំពីសហរដ្ឋអាមេរិកដោយឪពុកមាបង...
ជីវិិត នយោយបាយ បិតា ផ្ដាច់ការ ភ្លឺស្វាង លី ក្វាន់យូ..............
- Get link
- X
- Other Apps
ជីវិតនយោបាយរបស់ លី ក្វាន់យូ… អត្ថបទ៖ hul srors លោក លី ក្វាន់យូ (Lee Kuan) កើតនៅថ្ងៃទី១៦ កញ្ញា ១៩២៣ ជាកូនចៅជំនាន់ទី៤ នៃគ្រួសារចិនសិង្ហបុរី។ តាទួតរបស់លោកបានធ្វើអន្តោប្រវេសន៍មកពីខេត្តគ័ងដុង ប្រទេសចិន នៅក្នុងឆ្នាំ១៨៦២។ លី ក្វាន់យូ ជាកូនច្បងរបស់លោក លី ជីនគូន (Lee Chin Koon) និងអ្នកស្រី ជួ ជីមនាវ (Chua Jim Neo)។ លី ក្វាន់យូ ជាអ្នកត្រួសត្រាយផ្លូវឲ្យប្រទេសសិង្ហបុរីមានឯករាជ្យពិតប្រាកដ និងបាននាំសិង្ហបុរីឲ្យចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី២១ កញ្ញា ១៩៦៥ ថែមទាំងបានចូលរួមជាមួយប្រទេស៤ទៀតបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅថ្ងៃទី៨ សីហា ១៩៦៧។ លោកជានាយករដ្ឋមន្ត្រីដែលមានឥទ្ធិពលសម្រាប់សិង្ហបុរី ប៉ុន្តែលោកក៏មានកង្វល់ផងដែរទៅលើសន្តិសុខជាតិ សេដ្ឋកិច្ច និងបញ្ហាសង្គម។ គួរជម្រាបជូនថា ក្វាន់យូ មានក្ដីកង្វល់ចំពោះសន្តិសុខជាតិនោះត្រង់ថា សិង្ហបុរីស្ថិតនៅក្រោមការគំរាមកំហែងពីចលនាកុម្មុយនីសនៅឥណ្ឌូនេស៊ី និងចលនានៅម៉ាឡេស៊ី ដើម្បីទាមទារយកសិង្ហបុរីមកវិញ។ ប៉ុន្តែការខ្វាយខ្វល់នេះ សិង្ហបុរី មិនបង្អង់យូរក៏ចូលជាសមាជិកអង្គការសហប្រជាជាតិ ដើម្បីរកការទទួលស្គាល់ឯករាជ្យពីអន្តរជាតិ។ លុះនៅថ្ងៃទី៣១ តុលា ១៩៧១ សិង្ហ...