Posts

Showing posts from 2018

លោក សេនាប្រមុខ លន់ ណល់ គាត់យំ ដើម្បីខ្មែរ ១៩៧០-១៩៧៥

Image

តើអ្នកណាផ្តាច់ស្ពានជ្រោយចង្វារ? (អាថ៍កំបាំងប្រវត្តិសាស្រ្ត ភាគទី១)

Image
រឿងប្រវត្តិសាស្រ្តដែលកូនខ្មែរត្រូវតែដឹង! តើអ្នកណាផ្តាច់ស្ពានជ្រោយចង្វារ? (អាថ៍កំបាំងប្រវត្តិសាស្រ្ត ភាគទី១) March 18, 2018   admin ប្រវត្តិសាស្ត្រ បុណ្យភ្ចុំបិណ្ឌឆ្នាំ១៩៧២ និពន្ធដោយ៖ នរ៉ូទីន ភ្នំពេញ :  នៅខែតុលា ឆ្នាំ១៩៧២ ដែលត្រូវនឹងឆ្នាំជូតខ្មែរ មុនពេលបុណ្យភ្ចុំបិណ្ឌអគ្គបញ្ជាការកងទ័ពជាតិបាន ទទួលពត៌មានមកថា “នឹងមានការវាយប្រហារនៅទីក្រុងភ្នំពេញ”។ អង្គភាពទាំងអស់របស់ភូមិភាគពិសេស និងតំបន់សឹករងភ្នំពេញបានត្រូវប្រកាសអាសន្ន។ កម្លាំងត្រៀមរបស់អគ្គសេនាធិការ គឺកងពលតូចឆ័ត្រយោងរបស់លោកវរសេនីយ៍ត្រី ស្រីយ៉ា និងកងពលតូចអន្តរាគមន៍ពិសេសទី៥របស់ខ្ញុំ ត្រូវប្រុងប្រៀបខ្លួនសម្រាប់ការវាយលុករបស់ពួកកុម្មុយនិស្តមកលើទីក្រុងភ្នំពេញ។ ប្រជាជនស៊ីវិលប្រហែលជាត្រូវបានកម្លាំងផ្ទៃក្នុងរបស់សត្រូវញ៉ុះញង់ផង បានជាផុសគំនិត ដាច់ខាត ចង់ធ្វើបុណ្យភ្ចុំបិណ្ឌធំមួយឆ្នាំនេះ ដើម្បីឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក័្ខន្ធអ្នកស្លាប់ក្នុងសង្គ្រាម២ឆ្នាំ នេះ។ ដោយចង់បន្ធូរចិត្តគំនិតរបស់អ្នកទីក្រុងខ្លះ ទើបពួករដ្ឋការស៊ីវិលមានគំនិតនឹកឃើញចង់រៀបចំ ពិធីប្រណាំងទូកមួយនៅក្នុងបឹងពោងពាយ និងឹងប៉ាយ៉ាបដែលឋិតនៅខាងជើងរាជធានីក្នុងខ្សែក្រវាត់ ការពារ...