ជីវិិត នយោយបាយ បិតា ផ្ដាច់ការ ភ្លឺស្វាង លី ក្វាន់យូ..............
ជីវិតនយោបាយរបស់ លី ក្វាន់យូ… អត្ថបទ៖ hul srors លោក លី ក្វាន់យូ (Lee Kuan) កើតនៅថ្ងៃទី១៦ កញ្ញា ១៩២៣ ជាកូនចៅជំនាន់ទី៤ នៃគ្រួសារចិនសិង្ហបុរី។ តាទួតរបស់លោកបានធ្វើអន្តោប្រវេសន៍មកពីខេត្តគ័ងដុង ប្រទេសចិន នៅក្នុងឆ្នាំ១៨៦២។ លី ក្វាន់យូ ជាកូនច្បងរបស់លោក លី ជីនគូន (Lee Chin Koon) និងអ្នកស្រី ជួ ជីមនាវ (Chua Jim Neo)។ លី ក្វាន់យូ ជាអ្នកត្រួសត្រាយផ្លូវឲ្យប្រទេសសិង្ហបុរីមានឯករាជ្យពិតប្រាកដ និងបាននាំសិង្ហបុរីឲ្យចូលជាសមាជិកអង្គការសហប្រជាជាតិនៅថ្ងៃទី២១ កញ្ញា ១៩៦៥ ថែមទាំងបានចូលរួមជាមួយប្រទេស៤ទៀតបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅថ្ងៃទី៨ សីហា ១៩៦៧។ លោកជានាយករដ្ឋមន្ត្រីដែលមានឥទ្ធិពលសម្រាប់សិង្ហបុរី ប៉ុន្តែលោកក៏មានកង្វល់ផងដែរទៅលើសន្តិសុខជាតិ សេដ្ឋកិច្ច និងបញ្ហាសង្គម។ គួរជម្រាបជូនថា ក្វាន់យូ មានក្ដីកង្វល់ចំពោះសន្តិសុខជាតិនោះត្រង់ថា សិង្ហបុរីស្ថិតនៅក្រោមការគំរាមកំហែងពីចលនាកុម្មុយនីសនៅឥណ្ឌូនេស៊ី និងចលនានៅម៉ាឡេស៊ី ដើម្បីទាមទារយកសិង្ហបុរីមកវិញ។ ប៉ុន្តែការខ្វាយខ្វល់នេះ សិង្ហបុរី មិនបង្អង់យូរក៏ចូលជាសមាជិកអង្គការសហប្រជាជាតិ ដើម្បីរកការទទួលស្គាល់ឯករាជ្យពីអន្តរជាតិ។ លុះនៅថ្ងៃទី៣១ តុលា ១៩៧១ សិង្ហ...