Posts

Showing posts from May, 2017

សម័យ​ស្រី​សន្ធរ

Image
សម័យ​ស្រី​សន្ធរ (១៥៩៤-១៦១៨) វា​ជា​សម័យកាល​មួយ​ចាប់ផ្ដើម​ពី​ការ​បែក​បន្ទាយលង្វែក ពេល​នោះ​ប្រទេស​ខ្មែរ​បាន​ធ្លាក់​ក្នុង​ចលាចល ពួក​សៀម​បាន​ចាប់​រាជវង្សានុវង្ស​ខ្មែរ​ទៅ​ឃុំ​ទុក​នៅ​ស្រុក​វា​អស់​។ បន្តបន្ទាប់​មក​ពួក​ស្ដេចត្រាញ់​ក្នុង​តំបន់​បាន​ឆ្លៀតឱកាស​ក្នុង​ភាព​វឹកវរ ហើយ​ក៏​បាន​លប​វាយឆ្មក់​យក​បន្ទាយលង្វែក​ពី​ពួក​សៀម​មក​វិញ​បាន​ហើយ​ក៏​តាំង​រាជធានី​នៅ​ស្រី​សន្ធរ​។ ស្ដេច​ដែល​បាន​សោយរាជ្យ​នៅ​ទីនោះ ព្រះ​នាម ព្រះ​រា​មា​ជើងព្រៃ ជា​ស្ដេចត្រាញ់​មួយ​អង្គ​។ ព្រះរាជា​កម្ពុជា ព្រះ​បរម​ឥន្ទរាជា (​ព្រះ​ស​ត្ថា​) បាន​ភៀស​ព្រះ​អង្គ​ចេញពី​បន្ទាយលង្វែក តាំង​តែ​ពី​មុន​ពេល​ដែល​សៀម​វាយលុក​ចូល​មក ដោយ​ទុក​ឱ្យ​ព្រះ​ឧភយោរាជ ស្រី​សុរិយោ​ពណ៌ ដែល​ទើប​វាយ​សៀម​ឈ្នះ​នៅ​អ​ម្រិ​ត​បូរ (​បរិបូណ៌​) នៅ​ការពារ​រាជធានី​។ ទ្រង់​បាន​យាង​ជាមួយនឹង​ព្រះរាជ​វង្ស​ទាំងអស់​កាត់​ទៅ​រក​ព្រះរាជបុត្រ​ច្បង ព្រះ​ជ័យ​ជេដ្ឋា ដែល​រង​ការ​គាបសង្កត់​ពី​ទ័ព​សៀម​មក​ពី​ទិស​ខាងត្បូង ហើយ​បាន​វាយ​ដកថយ​ទៅ​កាន់​ស្រី​ស​ឈរ (​បច្ចុប្បន្ន​ស្រី​សន្ធរ​) ជាមួយនឹង​ព្រះ​អនុជ​ចៅពញា​តន់ និង​ពួក​អឺរ៉ុប​២​នាក់​ផង​។ គង់នៅ​ស្រី​ស​ឈរ​បាន​បន្ដិច ព្រះរាជ​វង្សានុវង្ស​យល់...