Posts

Showing posts from March, 2017

មូលហេតុនៃ តំបន់ យុទ្ធសាស្ត្រដ៏រឹងមាំ នៅអ្នកលឿងត្រូវ សត្រូវវាយបែក នា ឆ្នាំ១៩៧៥

Image
បើតាម សៀវភៅ ក្រោមចំណងជើងថា  "  អ្នកណាផ្ដាច់ស្ពានជ្រោយចង្វារ " ?  បាន រៀបរាប់ ក្នុងសៀវភៅថា ខែមិនា ឆ្នាំ១៩៧៥  :      កម្លាំង កងទ័ព សាធារណរដ្ឋខ្មែរ មានដូចជា :      ១. កងវរសេនាតូច (TED512) របស់កងពលតូចទី៤            ដឹកនាំដោយ លោក អាង និល      ២ កងវរសេនាតូច របស់តំបន់សឹករង បាភ្នំ ដឹកនាំ                   ដោយ លោក ស្រី មាស           ៣ ក្រុមកាំភ្លើងធំ ១០៥ ។       ខាងសត្រូវបរទេសឈ្លានពាន  :       ១ កងពលតូច របស់កុម្មុយនីសយួនខាងត្បូង      ២ កងកម្លាំងរបស់ ខ្មែររំដោះរបស់មិត្ត ឈូក តំបន់២៤      ៣ កងវរសេនាតូចកាំភ្លើងធំ ១៣០ ម.ម របស់យួន                 ខាងជើង      ៤  កងរថក្រោះយួនខាង ជើងT54, T62, PT76 ។ បញ្ហាដ៏ធំ ដែលនាំឲ្យ មានការ វាយបែកបន្ទាយ ដ៏រឹងមាំនៅអ្នកលឿងគឺ ដោយសារតែ នៅពេលនោះ កងកម្លាំងពិសេស ផ្នែក...

កាល់ ម៉ាក្ស​៖ ដើម្បី​កែប្រែ​សង្គម​បាន ត្រូវតែ​ទៅយក​អំណាច​ឲ្យ​បាន​!

Image
ការធ្វើ​នយោបាយ​ដើម្បី​ទៅយក​អំណាច នេះ​គឺជា​ធម្មជាតិ​នៃ​ពាក្យ​ថា​នយោបាយ​។ ការ​ទៅយក​អំណាច​នេះ​គឺ​មានន័យថា ទៅយក​សិទ្ធិ​ក្នុង​ការធ្វើ​សេចក្ដីសម្រេចចិត្ត ក្នុង​កិច្ចការ​អ្វីមួយ​ដែលជា​កាតព្វកិច្ច​ក្នុងនាម​ជា​អ្នកដឹកនាំ អ្នកគ្រប់គ្រង ឬ​ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ប្រទេស​ជាដើម​។ ចំណែក​ទស្សនវិទូ​ដែលមាន​គំនិត​ធ្វើ​បដិវត្តន៍សង្គម​ពី​ការគ្រប់គ្រង​បែប​មូលធននិយម​ទៅជា​ការគ្រប់គ្រង​បែប​កុម្មុយនីស្ដ​បានលើកឡើង​ថា «​ដើម្បី​កែប្រែ​សង្គម​បាន គឺ​ត្រូវតែ​ទៅយក​អំណាច​ឲ្យ​បាន​»។ មូលហេតុ​អ្វី​បានជា​លោក​យល់ឃើញ​បែបនេះ​? ​​ការគ្រប់គ្រង​សេដ្ឋកិច្ច​បែប​មូលធននិយម បាន​ជះឥទ្ធិពល​ទៅលើ​ទស្សនវិទូ​លោក កាល់ ម៉ាក្ស យ៉ាងខ្លាំង​។ ព្រោះតែ​ប្រព័ន្ធ​សេដ្ឋកិច្ច​នេះ​បានធ្វើ​ឲ្យ​ពួក​វណ្ណៈ​មូលធន​ជិះជាន់​វណ្ណៈ​អធន ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ មូលធននិយម គឺជា​ប្រព័ន្ធ​សេដ្ឋកិច្ច​មួយ ដែល​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ទាំងឡាយ​ត្រូវបាន​គ្រប់គ្រង​ដោយ​វិស័យ​ឯកជន​។ ក្រុម​ថៅកែ​គឺ​ចង់បាន​ចំណេញ​ច្រើន ហើយ​ចំណាយ​ទៅលើ​កម្មករ​ក្នុង​ចំនួន​ប្រាក់ខែ​តិច ប៉ុន្តែ​កម្មករ​ចង់បាន​ប្រាក់ខែ​ច្រើន តែ​ធ្វើការ​តិច និង​មាន​ម៉ោង​ពេល​កំណត់​ឲ្យ​បានច្បាស់លាស់​។ ក៏ប៉ុន្...

វិថីមរណៈ កាលពីឆ្នាំ 1991 មានរឿងមិនគួរអោយជឿកើតឡើង ពេលគ្រប់គ្នាបានដឹងនឹងស្លុតចិត្តមិនខាន

Image
នៅពេលអ្នកគិតអំពីឧក្រិដ្ឋកម្មសង្រ្គាមនោះ អ្នកពិតជាមិនធ្លាប់បានលឺច្រើនទេពីអ្វីដែលបានកើតឡើងនៅកំឡុងសង្រ្គាមជុំវិញឈូងសមុទ្រនាដើមទសវត្សទី 90។ វាអាចជារឿងដ៏គួរអោយភ្ញាក់ផ្អើលមួយសំរាប់អ្នកនៅពេលអ្នកបានលឺថា ឧក្រិដ្ឋកម្មសង្រ្គាមដ៏ធំបំផុតគឺត្រូវបានធ្វើឡើងដោយកងកម្លាំងទ័ពរបស់អាមេរិច ទៅលើទាហានដកថយសុំចុះចាញ់របស់អ៊ីរ៉ាក់។ ទីកន្លែងនោះត្រូវបានគេហៅថា ឧប្បត្តិហេតុវិថីមរណះ ហើយវាបានកើតឡើងនាដើមឆ្នាំ1991។ នៅថ្ងៃទី 22 ខែកុម្ភះ ឆ្នាំ 1991 ប្រទេសអ៊ីរ៉ាក់យល់ព្រមទទួលយកការស្នើរសុំកិច្ចឈប់បាញ់ជាមួយសហព័ន្ធសូវៀត ហើយអនុញ្ញាតិអោយកងកម្លាំងរបស់ខ្លួនវិលត្រលប់ពីប្រទេស គុយវ៉ែត (Kuwait) វិញ។ រឿងដែលមិនគួរអោយកើតមាននោះគឺ លោកប្រធានាធិបតេយ្យរបស់អាមេរិច George H. W. Bush បានបដិសេធចំពោះការស្នើរសុំនេះ ហើយមិនមានជំនឿថា រដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់យល់ព្រមតាមការស្នើរសុំឡើយ។ នាយប់ ថ្ងៃទី26 ខែកុម្ភះ ឆ្នាំ1991 កងទ័ពអ៊ីរ៉ាក់បានប្រមូលផ្តុំគ្នា ដើម្បីធ្វើការដកថយដោយប្រើប្រាស់វិថីធំ លេខ80នេះឯង ព្រោះផ្លូវនេះគឺតភ្ជាប់ពីប្រទេសគុយវ៉ែត មកប្រទេសអ៊ីរ៉ាក់ផ្ទាល់តែម្តង ហើយវាក៏ជាពេលដែលកងកំលាំងដកថយទាំអងអស់ត្រូវបានកងកំលាំងអាមេរិចវាយប្រហារដែរ។ កងទ័ពអាកា...

បុរសម្នាក់ដើរផ្សងព្រេងស្រាប់តែប្រទះឃើញរាប់សិបគ្រឿងដែលគេលាក់ទុកកាលពីមានសង្គ្រាម

Image
នៅក្នុងអំឡុងសង្គ្រាមលោកលើកទីពីរគេសង្កេតឃើញថាមានការឆក់ប្លន់ជាច្រើនដែលរៀបចំឡើងដោយក្រុមណាស៊ី។ អ្វីដែលពួកគេយកនៅមានដូចជាវត្ថុសិល្បៈដែលមានតម្លៃមិនអាចកាត់ថ្លៃបាន, សៀវភៅហើយនិងរបស់របរមួយចំនួនទៀតដែលទាក់ទងនឹងវប្បធម៌។ ដោយសារតែយល់ឃើញបែបនេះហើយទើបមនុស្សកាលពីសម័យនោះបានព្យាយាមទុកដាក់របស់ដែលពួកគេមានតាមដែលអាចធ្វើទៅបាន ហើយសូម្បីតែរថយន្តក៏ពួកគេលាក់ដែរ។ តែកាលពីខែវិច្ឆកា ចុងឆ្នាំ 2016 កន្លងទៅនេះ បុរសម្នាក់ដែលជាអ្នកស្រាវជ្រាវបានដើរខ្វាត់ខ្វែងចុះឡើងដោយពុំមានទីដៅអ្វីឡើយ ហើយក៏រសាត់អណ្តែតទៅកាន់កន្លែងដែលគេវាយយកថ្មមួយកន្លែងដែលទុកចោលនៅប្រទេសបារាំង។ នៅពេលនោះលោក Vincent Michel ដែលជាជនជាតិបែលហ្សិកមានអាយុ 56 ឆ្នាំ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង​ដោយបានប្រទះឃើញរថយន្តជាច្រើនគ្រឿងត្រូវគេទុកចោលនៅកន្លែងស្នៀតដោយពុំធ្លាប់មាននណាម្នាក់រកឃើញវាឡើយ។ រថយន្តជាច្រើនគឺពោរពេញទៅដោយច្រេះពណ៌ឡើងក្រម៉ៅទៅហើយ តែវានៅកន្លែងដើមទាំងស្រុងតែម្តង។ បុរសវ័យ 56 ឆ្នាំខាងលើនេះបាននិយាយថា « ខ្ញុំមានអារម្មណ៏ថាដូចបានត្រឡប់ទៅកាន់អតីតកាលកាលពី 70 ឆ្នាំមុនអញ្ចឹង ហើយខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់តែនៅលើផែនដីយើងពិតជាមានរឿងនេះកើតឡើង។ ពួកយើងយល់ថារថយន្តទា...